ភាសាខ្មែរ

អ្នកទោស៣នាក់បានរត់ចេញពីពន្ធនាគារមួយក្នុងរដ្ឋធានីហ្វីលីពីនដោយបាញ់ឆ្មាំគុក៣រូបឱ្យរបួស

criPublished: 2022-01-17 11:27:03
Share
Share this with Close
Messenger Pinterest LinkedIn

អគ្គនាយកដ្ឋានBuCorនៃក្រសួងយុត្តិធម៌ហ្វីលីពីនបានផ្សាយព័ត៌មាននៅថ្ងៃទី១៧ ខែមករាថា នៅវេលាម៉ោង ១ រំលងអធ្រាត្រថ្ងៃដដែល អ្នកទោស៣នាក់ប្រដាប់ដោយកាំភ្លើងបានលួចរត់ចេញពីពន្ធនាគារNewBilibid ដែលស្ថិតនៅរដ្ឋធានីមេត្រូម៉ានីលដោយបានបាញ់ឆ្មាំគុក៣រូបឱ្យរបួស។

របាយការណ៍ស៊ើបការណ៍ជំហានដំបូងនៃអគ្គនាយកដ្ឋានBuCorបានឱ្យដឹងថា អ្នកទោស៣នាក់នេះមានអាយុ 34 ឆ្នាំ, 35 ឆ្នាំ , និង49 ឆ្នាំ ដែលជាប់ទោសពីបទមនុស្សឃាត លក់គ្រឿងញៀន និងឆក់ប្លន់។ឆ្មាំគុកដែលបានរងរបួសបានត្រូវដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។អាជ្ញាធរប៉ូលីសកំពុងតាមរកចាប់ខ្លួអ្នកទោសទាំង៣នេះ៕

Share this story on

Messenger Pinterest LinkedIn