ភាសាខ្មែរ

លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកតាមប្រព័ន្ធវីដេអូ ក្រសួងការបរទេសចិន៖ ប្រការនេះនឹងរួមចំណែកពុទ្ធិចិនដល់ការអភិវឌ្ឍរបស់ពិភពលោកក្រោយពីជំងឺកូវីដ១៩

criPublished: 2022-01-15 12:28:33
Share
Share this with Close
Messenger Pinterest LinkedIn

ថ្ងៃទី១៧ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកតាមប្រព័ន្ធវីដេអូ ព្រមនឹងថ្លែងសុន្ទរកថាផងដែរ ។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី១៤ខែមករាថា ចិននឹងរួមចំណែកពុទ្ធិចិននិងកម្លាំងចិនដល់ការអភិវឌ្ឍរបស់ពិភពលោកក្រោយពីជំងឺកូវីដ១៩ ។

លោក Wang Wenbin បានលើកឡើងថា បច្ចុប្បន្ននេះ ជំងឺកូវីដ១៩នៅតែរីករាលដាលដដែល ការងើបឡើងវិញនូវសេដ្ឋកិច្ចសកលប្រឈមនឹងកត្តាមិនប្រាកដប្រជាកាន់តែច្រើន គម្លាតអភិវឌ្ឍរវាងប្រទេសរីកលូតលាស់និងប្រទេសកំពុងអភិវឌ្ឍន៍កាន់តែពង្រីកធំ សេដ្ឋកិច្ចសកលក៏មានការថមថយចុះផងដែរ មនុស្សជាតិកំពុងប្រឈមនឹងការសាកល្បងដែលមិនធ្លាប់មានពីមុនមក ។ ក្នុងបរិបទបែបនេះ លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមសន្និសីទព្រមនឹងថ្លែងសុន្ទរកថា គឺពិតជាសែនមានសារសំខាន់ណាស់ ។

លោក Wang Wenbin បានគូសបញ្ជាក់ទៀតថា ប្រទេសចិននឹងបន្តខិតខំប្រឹងប្រែងដើម្បីគាំពារនិងអនុវត្តពហុភាគីនិយមពិតប្រាកដ ហើយរីករាយនឹងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយបណ្តាប្រទេសនានា រួមសុខរួមទុក្ខក្នុងគ្រាលំបាក ដើម្បីរួមចំណែកពុទ្ធិចិននិងកម្លាំងចិនដល់ការអភិវឌ្ឍរបស់ពិភពលោកក្រោយពីជំងឺកូវីដ១៩ ក៏ដូចជាជំរុញបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិផងដែរ ៕

Share this story on

Messenger Pinterest LinkedIn