ភាសាខ្មែរ

កាលវិភាគការងារនៃអ្នកការទូតទី ១ របស់ប្រទេសចិន--លោក Xi Jinping ក្នុងឆ្នាំ ២០២១

criPublished: 2022-01-14 17:11:50
Share
Share this with Close
Messenger Pinterest LinkedIn

សូមរំលឹកឡើងវិញនូវដំណើរកាទូតឆ្នាំ ២០២១ របស់លោក Xi Jinpingប្រធានរដ្ឋចិន

ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ មេដឹកនាំចិននិងរុស្ស៊ីរួមគ្នាធ្វើជាសាក្សីក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរចិន-រុស្ស៊ីតាមប្រព័ន្ធវីដេអូ

ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ មេដឹកនាំចិននិងឡាវរួមគ្នាធ្វើជាសាក្សីក្នុងការដាក់ឱ្យប្រើប្រាស់ផ្លូវដែកចិន-ឡាវតាមប្រព័ន្ធវីដេអូ

ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២១ មេដឹកនាំចិននិងអាមេរិកធ្វើកិច្ចជំនួបតាមប្រព័ន្ធវីដេអូ

ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ មេដឹកនាំចិននិងរុស្ស៊ីធ្វើកិច្ចជំនួបតាមប្រព័ន្ធវីដេអូ

ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ

លោក Xi Jinping បានជួបពិភាក្សាតាមទូរស័ព្ទជាង ៨០ ដង ផ្ញើរសារលិខិតជាង ៦០ ដង

កិច្ចជំនួបតាមប្រព័ន្ធវីដេអូ ៤០ ដង ផ្ញើសំបុត្រនិងឆ្លើយតបសំបុត្រច្រើនជាង ៣០ ដង…

នៅពីក្រោយតួលេខ គឺជាការគិតពិចារណាចំពោះជោគវាសនារបស់មនុស្សជាតិ គឺជាការគ្រោងផែនការអំពីស្ថានការណ៍អន្តរជាតិ និងជាកម្លាំងជំរុញដល់ការងើបឡើងវិញនៃប្រទេសមហាអំណាច

នៅឆ្នាំ ២០២១ មេដឹកនាំចិននិងរុស្ស៊ីបានធ្វើកិច្ចជំនួបតាមទូរស័ព្ទចំនួន ៤ ដង ។

មេដឹកនាំចិននិងអាមេរិកបានពិគ្រោះពិភាក្សាតាមទូរស័ព្ទចំនួន ២ ដងនិងធ្វើកិច្ចជំនួបតាមប្រព័ន្ធវីដេអូលើកដំបូងក្នុងប្រវត្តិសាស្ត្រ ។ លោក Xi Jinping បានជួបពិភាក្សាតាមទូរស័ព្ទនិងផ្ញើសារជាង ៣០ ដងជាមួយមេដឹកនាំនៃប្រទេសជិតខាង ។ លោក Xi Jinping បានជួបពិភាក្សាតាមទូរស័ព្ទជាង ៣០ ដងជាមួយមេដឹកនាំនៃប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាតំបន់អាស៊ី អាហ្វ្រិក អាមេរិកឡាទីននិងប្រទេសកោះប៉ាស៊ីហ្វិក ។

នៅឆ្នាំ ២០២១ ក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ កិច្ចប្រជុំកំពូលសុខភាពសកល

សន្និសីទលើកទី ១៥ នៃភាគីហត្ថលេខីនៃ《អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវចម្រុះ》

និងសន្និសីទសកលស្តីពីចរាចរណ៍ប្រកបដោយនិរន្តរភាពទូទាំងពិភពលោកនៃអង្គការសហប្រជាជាតិលើកទី ២ ជាដើម ។ លោក Xi Jinping បានលើកឡើងពីផែនការចិនយ៉ាងច្បាស់លាស់ ។

នៅឆ្នាំ ២០២១ កិច្ចប្រជុំរំលឹកខួបលើកទី ៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិនទទួលបានអាសនៈស្របច្បាប់ឡើងវិញក្នុងអង្គការសហប្រជាជាតិបានបើកធ្វើ ។

ប្រឈមមុខនឹងស្ថានការណ៍បម្រែបម្រួលនិងជំងឺ Covid-19 លោក Xi Jinping ជ្រោងទង់សហគមន៍រួមវាសនារបស់មនុស្សជាតិដឹកនាំប្រទេសចិនបង្កើតស្ថានការណ៍ថ្មីក្នុងស្ថានការណ៍បម្រែបម្រួលពិភពលោក ធ្វើឱ្យវិបត្តិក្លាយទៅជាឱកាសក្នុងស្ថានការណ៍ពិភពលោកដែលច្របូកច្របល់ បន្តដើរទៅមុខដោយក្លាហានតាមរយៈការតស៊ូនិងកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកការស្តារភាពរុងរឿងដ៏អស្ចារ្យនៃប្រជាជាតិចិនឡើងវិញ ស្វែងរកវឌ្ឍនភាពសម្រាប់មនុស្សជាតិ និងស្វែងរកសន្តិភាពនិងស្ថិរភាពសម្រាប់ពិភពលោក ៕

Share this story on

Messenger Pinterest LinkedIn