ភាសាខ្មែរ

របាយការណ៍អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា សេដ្ឋកិច្ចសកលនឹងកើនឡើង៤%និង៣.៥%ដោយឡែកពីគ្នានៅឆ្នាំ២០២២និង២០២៣

criPublished: 2022-01-14 15:30:50
Share
Share this with Close
Messenger Pinterest LinkedIn

របាយការណ៍ស្តីពី«ស្ថានការណ៍និងទស្សនាទានសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២»ដែលអង្គការសហប្រជាជាតិបានចេញផ្សាយកាលពីថ្ងៃទី១៣ខែមករាបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចសកលនឹងកើនឡើង៤%និង៣.៥%ដោយឡែកពីគ្នានៅឆ្នាំ២០២២និង២០២៣។

ក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើនៅថ្ងៃដដែល លោកLiuZhenminអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនិងសង្គមបានថ្លែងថា ទន្ទឹមនឹងការរីករាលដាលរលកថ្មីដែលបណ្តាលមកពីវីរុសកូវីដ១៩បម្លែងថ្មីប្រភេទអូមីក្រុង តាមការប៉ាន់ប្រមាណ ការខាតបង់ខាងសេដ្ឋកិច្ចនិងមនុស្សនឹងកើនឡើងបន្ថែមទៀត។បើសិនជាគ្មានយន្តការសម្របសម្រួល ក្នុងនោះបូករួមទាំងការទទួលបានវ៉ាក់សាំងជាទូទៅ ព្រមនិងផែនការឆ្លើយតបជាសកលប្រកបដោយនិរន្តរភាពមកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ទេ នោះ ជំងឺកូវីដ១៩នឹងបន្តបង្កជាហានិភ័យដ៏សំខាន់ចំពោះភាពបរិយាប័ន្ននិងការស្តារឡើងវិញជានិរន្តរភាពនៃសេដ្ឋកិច្ចពិភពលោក៕

Share this story on

Messenger Pinterest LinkedIn