ភាសាខ្មែរ

#CCFR Comment#បទវិភាគ៖ ជាប់ជំពាក់បំណុលសិទ្ធិមនុស្សយ៉ាងច្រើនសន្ធឹក ម្ដេចក៏អាមេរិកនៅតែមានមុខមាត់អួតអាង ថាខ្លួនជា “អ្នកគាំពារសិទ្ធិមនុស្ស” ទៀត

criPublished: 2022-01-13 10:44:18
Share
Share this with Close
Messenger Pinterest LinkedIn

ឆ្នាំ២០១៨ តុលាការសិទ្ធិមនុស្សនៃទ្វីបអឺរ៉ុបបានសម្រេចថា ការដែលរដ្ឋាភិបាលប្រទេសលីទុយអានីអនុញ្ញាតឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកចាប់ឃុំលោក Abu Zubaydah ជនប៉ាឡើស្ទីនដាក់ក្នុង “គុកខ្មៅ”នៅលីទុយអានី បានល្មើសនឹងច្បាប់របស់អឺរ៉ុបស្តីពីហាមឃាត់មិនឱ្យប្រើប្រាស់ទារុណកម្ម ហើយតម្រូវឱ្យរដ្ឋាភិបាលលីទុយអានីសងប្រាក់ ១០ម៉ឺនដុល្លារអឺរ៉ូឱ្យលោក Abu Zubaydah ។ បន្ទាប់ពីអូសបន្លាយបីឆ្នាំមក នាពេលថ្មីៗនេះ រដ្ឋាភិបាលលីទុយអានីបានប្រកាសថានឹងសងប្រាក់សំណងនេះ ។ ការដែលសងប្រាក់សំណងនេះមានន័យថា រដ្ឋាភិបាលលីទុយអានីបានទទួលស្គាល់ពីទង្វើរំលោភបំពានសិទ្ធិមនុស្សរបស់ខ្លួនដែលទទួលបញ្ជាពីអាមេរិក ហើយក៏បានបង្ហាញពីផ្នែកមួយក្នុងបណ្តាញគុកខ្មៅនៅបរទេសរបស់អាមេរិកផងដែរ ។

អ្នកវិភាគជាច្រើនបានវិភាគថា រដ្ឋាភិបាលលីទុយអានីសងថ្លៃសំណងលើកនេះ គឺទទួលបានការយល់ព្រមពីអាមេរិក ។ ដោយមកពីបានរងសម្ពាធពីមជ្ឈដ្ឋានមតិអន្តរជាតិ គឺច្បាស់ណាស់ថាអាមេរិកក៏ចង់បញ្ចប់រឿងនេះឱ្យបានឆាប់រហ័ស ។ តាមពិត ប្រាក់សំណងចំនួន១០ម៉ឺនអឺរ៉ូ មិនដល់១ភាគ១ម៉ឺននៃបំណុលសិទ្ធិមនុស្សរបស់អាមេរិកនោះទេ ។

ក្នុងពន្ធនាគារGuantanamo អ្នកទោសដែលធ្លាប់មានប្រវត្តិប្រហាក់ប្រហែលគ្នានឹងលោក Zubaydah គឺមិនតិចទេ ។ យោងតាមស្ថិតិរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា នៅឆ្នាំ២០០៣ ក្នុងពន្ធនាគារ Guantanamo បានដាក់អ្នកទោសចំនួន៧រយនាក់ គិតរហូតដល់បច្ចុប្បន្ននេះនៅតែមានអ្នកជាប់ឃុំចំនួន៣៩នាក់នៅឡើយ ។ ក្នុងពន្ធនាគារ Guantanamo អ្នកសួរចម្លើយរបស់អាមេរិកអាចធ្វើតាមទំនើងចិត្ត បានបកនូវរបាំងមុខក្លែងក្លាយអ្វីដែលហៅថា “អ្នកគាំពារសិទិ្ធមនុស្ស” ។ ដូច្នេះ អ្នកជំនាញសិទ្ធិមនុស្សទាំងឡាយរបស់អង្គការសហប្រជាជាតិបានដាក់ឈ្មោះឱ្យពន្ធនាគារ Guantanamo ថា “ទំព័រដ៏អាក្រក់ដែលបំពានសិទ្ធិមនុស្សយ៉ាងគឃ្លើន” របស់អាមេរិក ។

កាន់តែគួរឱ្យខ្លាចនោះគឺក្នុងរយៈពេល២០ឆ្នាំដែលលោក Zubaydah បានជាប់ឃុំខ្លួន អ្វីដែលហៅថា សង្គ្រាម “ប្រឆាំងភេរវកម្ម” របស់អាមេរិកបាននាំមកនូវគ្រោះមហន្តរាយដ៏ធំសម្បើមដល់ពិភពលោក។ «កាសែត ញូវយ៉ក ថាមស៍» បានលើកឡើងថា ការធ្វើទារុណកម្ម និងធ្វើឃាតកម្មដោយបញ្ជាពីយន្តហោះគ្មានមនុស្សបើក ការធ្វើសង្គ្រាមដោយផ្តេសផ្តាសនិងទង្វើហួសហេតុធ្វើឱ្យអាមេរិកបានបំបាត់បង់ឥទ្ធានុភាពសីលធ៌មនៅបណ្តាតំបន់នានាលើពិភពលោក ។

ជាប់បំណុលសិទ្ធិមនុស្សយ៉ាងច្រើនសន្ធឹកបែបនេះហើយ ម៉េចក៏អាមេរិកនៅតែមានមុខមាត់អួតអាង ថាខ្លួនជា “អ្នកគាំពារសិទ្ធិមនុស្ស” និង “ប៉មសេរីភាព”ទៀត រហូតដល់ឆ្ការដៃឆ្ការជើងចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងញុះញង់បង្កភាពចលាចលនៅគ្រប់ទីកន្លែង ? ការពិតជាក់ស្តែងបានបញ្ជាក់ថា ក្នុងវចនានុក្រមរបស់ពួកគេ គ្មានពាក្យមនុស្សធម៌ទាល់តែសោះ មានតែផលប្រយោជន៍ផ្ទាល់ខ្លួនខាងនយោបាយនិងឧបាយកលគ្រប់បែបយ៉ាង ។ អាមេរិកចាំបាច់ត្រូវបិទទ្វារ “ពន្ធនាគារខ្មៅនៅបរទេស”ទាំងនោះភ្លាម និងធ្វើការស៊ើបអង្កេតចំពោះទង្វើធ្វើបាបចំពោះអ្នកទោស ក្នុងន័យផ្តល់ចម្លើយមួយទៅឱ្យសហគមន៍អន្តរជាតិ !

Share this story on

Messenger Pinterest LinkedIn