សេតវិមាន៖រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកនឹងមិនចូលរួមសកម្មភាពប្រទេសG20ដែលមានតំណាងរុស្ស៊ីចូលរួមឡើយ
cri2022-04-19 16:48:42
តាមដំណឹងផេកផ្លូវការរបស់សេតវិមានអាមេរិកបានឱ្យដឹងថា ថ្ងៃទី១៨តាមម៉ោងតំបន់ លោកស្រីJen Psaki លេខាសារព័ត៌មានសេតវិមានបានបញ្ជាក់នៅក្នុងសន្និសីទការសែតថា សន្និសីទប្រទេសG20ដែលនឹងរៀបចំស្ថិតក្នុងក្របខ័ណ្ឌសន្និសីទរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកនៅសប្ដាហ៍នេះ អាមេរិកនឹងមិនចូលរួមសកម្មភាពឬក៏ការប្រជុំដែលមានតំណាងរុស្ស៊ីចូលរួមនោះទេ។
មួយវិញទៀត តាមដំណឹងទីភ្នាក់ងារសារព័ត៌មានSatelliteរុស្ស៊ីបានឱ្យដឹងថា មន្ត្រីរុស្ស៊ីប្រហែលនឹងចូលរួមសន្និសីទប្រទេសG20តាមប្រព័ន្ធវីដេអូនៅថ្ងៃទី២០ខាងមុខនេះ៕