យានអវកាសផ្ទុកមនុស្ស Shenzhou-13 បានចុះចតដោយជោគជ័យ
cri2022-04-16 11:03:39
តាមដំណឹងនៃការិយាល័យវិស្វកម្មអវកាសផ្ទុកមនុស្សរបស់ចិនឱ្យដឹងថា វេលាម៉ោងសូន្យនិង៤៤នាទីនៅថ្ងៃទី១៦ខែមេសាឆ្នាំ២០២២តាមម៉ោងក្រុងប៉េកាំង យានអវកាសផ្ទុកមនុស្ស Shenzhou-13 បានចាកចេញពីបន្ទប់ស្នូល Tianhe នៃស្ថានីយអវកាសដោយជោគជ័យ ក្រុមអវកាសយានិកនៃយានអវកាស Shenzhou-13 បានរស់នៅនិងបំពេញការងារក្នុងស្ថានីយអវកាសរយៈពេល១រយ៨៣ថ្ងៃ ដែលបំបែកកំណត់ត្រានៃរយៈពេលស្នាក់នៅក្នុងអវកាសនៃភារកិច្ចហោះហើរមួយលើករបស់អវកាសយានិករបស់ចិន ។
វេលាម៉ោង៩និង៥៦នាទី បន្ទប់វិលត្រឡប់មកវិញនៃយានអវកាស Shenzhou-13 បានចុះចតដោយជោគជ័យនៅតំបន់តាមការកំណត់នៃទីលានចុះចត Dongfeng ហើយអវកាសយានិកបីនាក់មានសុខភាពល្អប្រសើរ ។