ភាសាខ្មែរ

លោក Xi Jinping ៖ ចំណាយកម្លាំងកាយចិត្តទាំងអស់ ដើម្បីធ្វើឱ្យប្រជាជនមានជីវភាពធូរធារ

cri2022-04-13 15:20:51

ថ្ងៃទី ១១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ចើញទៅដល់ក្រុង Wuzhishan ខេត្ត Hainan ប្រទេសចិនដើម្បីត្រួតពិនិត្យការងារ។ នារសៀលថ្ងៃដដែល លោក Xi Jinping បានទៅដល់ភូមិ Maona ឃុំ Shuiman ដែលស្ថិតនៅជើងភ្នំ Wuzhishan ហើយចូលផ្ទះអ្នកភូមិជនជាតិ Li សំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយកម្មាភិបាលភូមិនិងតំណាងអ្នកភូមិ។ នៅទីធ្លាក្នុងភូមិ អ្នកភូមិបានស្វាគមន៍យ៉ាងរាក់ទាក់ចំពោះដំណើរមកដល់របស់លោក Xi Jinping ។លោក Xi Jinping បានថ្លែងប្រាប់អ្នកទាំងអស់គ្នាថា យើងបានកសាងរួចនូវសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ បន្ទាប់មកនឹងឈានទៅរកទំនើបភាវូបនីយកម្ម ដើម្បីជំរុញវិបុលភាពរួម។ ត្រូវបំពេញការងារអភិវឌ្ឍជនបទយ៉ាងប្រាកដប្រជា ដំបូងគឺត្រូវពង្រឹងនិងពង្រីកសមិទ្ធផលនៃការចេញផុតពីភាពក្រីក្រ រួចតភ្ជាប់ដោយមានប្រសិទ្ធភាពជាមួយការអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ។ អ្វីដែលបក្សកុម្មុយនីស្តចិនយកចិត្តទុកដាក់នោះគឺឱ្យប្រជាជនមានជីវភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។បក្សគ្មានផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ កម្មាភិបាលនិងមេដឹកនាំរបស់បក្សកាន់តែមិនអាចមានផលប្រយោជន៍ផ្ទាល់ខ្លួនទៀត ត្រូវប្រកាន់ខ្ជាប់នូវកម្មវត្ថុជាមូលដ្ឋាននិងខ្សែប្រជាជនរបស់បក្ស ចំណាយកម្លាំងកាយចិត្តទាំងអស់ដើម្បីធ្វើឱ្យប្រជាជនមានជីវភាពធូរធារ៕

Close
Messenger Pinterest LinkedIn