កម្រិតកំណើនរបស់សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់របស់អាមេរិកបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេលជិត៤០ឆ្នាំកន្លងទៅ
ទិន្នន័យដែលក្រសួងការងារអាមេរិកចេញផ្សាយនៅថ្ងៃទី១២ ខែមេសាបានបង្ហាញថា នៅខែមីនា សន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់របស់អាមេរិកបានកើនឡើង១.២ភាគរយបើប្រៀបធៀបនឹងខែកុម្ភៈ និងបានកើនឡើង៨.៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ កម្រិតកំណើនប្រៀបធៀបនឹងរយៈពេលដូចគ្នាបានឡើងដល់កម្រិតខ្ពស់បំផុតចាប់ពីខែធ្នូ ឆ្នាំ១៩៨១មក ។
ទិន្នន័យបានបង្ហាញថា បើប្រៀបធៀបនឹងខែកុម្ភៈ នៅខែមីនា កម្រិតកំណើនប្រៀបធៀបនឹងខែមុននិងរយៈពេលដូចគ្នានៃឆ្នាំមុនសុទ្ធតែបានកើនឡើងយ៉ាងខ្លាំង ដែលបានបង្ហាញថា អតិផរណារបស់អាមេរិកមានភាពតឹងរ៉ឹងពីមួយថ្ងៃទៅមួយថ្ងៃ ។ នៅខែមីនា ដោយរងឥទ្ធិពលពីកត្តារដូចជាការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន និងការផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម បានជាថាមពល ការស្នាក់នៅនិងស្បៀងអាហារសុទ្ធតែបានឡើងថ្លៃយ៉ាងច្បាស់លាស់ ។
អ្នកវិភាគបានសម្គាល់ឃើញថា ដោយគិតពិចារណាពីការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននិងផលប៉ះពាល់ជាបន្តបន្ទាប់ ការផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ដោយសារជំងឺកូវីដ១៩មិនបានកែលម្អ ព្រមនិងតម្រូវការរបស់អ្នកប្រើប្រាស់អាមេរិកខាងសេវាកម្មលើវិស័យទេសចរណ៍ជាដើមបានកើនឡើង ដូច្នេះក្នុងរយៈពេលដ៏ខ្លីខាងមុខ កម្រិតអតិផរណារបស់អាមេរិកប្រហែលគ្មានលទ្ធផលធ្លាក់ដល់២ភាគរយ ដែលជាគោលដៅអតិផរណារបស់ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក ៕