ភាសាខ្មែរ

តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិអំពាវនាវអោយអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដនៅលើបញ្ហាស្ថានការណ៍រីករាលដាលនៃជំងឺកូរីដ១៩និងវ៉ាក់សាំង

cri2022-04-12 16:56:58

ថ្ងៃទី១១ខែមេសា លោកZhangJunតំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាសាធារណៈអំពីបញ្ហាស្ថានការណ៍រីករាលដាលនៃជំងឺកូរីដ១៩និងវ៉ាក់សាំង ដោយអំពាវនាវអោយអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ។

លោកZhangJunបានថ្លែងថា ពិភពលោកបានឈានចូលឆ្នាំទី៣នៃការរីករាលដាលរបស់ជំងឺកូរីដ១៩ហើយ។ មនុស្សជាតិក្តាប់បានជាមូលដ្ឋាននូវមធ្យោបាយដ៏មានប្រសិទ្ធិភាពសម្រាប់ប្រយុទ្ធប្រឆាំងស្ថានការណ៍រីករាលដាលជំងឺកូរីដ១៩។ ក្នុងពេលជាមួយគ្នានេះស្ថានការណ៍រីករាលដាលជំងឺកូរីដ១៩នៅមិនទាន់បញ្ចប់នៅឡើយទេ ឥឡូវនៅឆ្ងាយពីរយៈពេលពេញចិត្តនិងបន្ធូការប្រុងប្រយ័ត្ន ។ ចំពោះបញ្ហាលេចធ្លោមួយចំនួននាពេលបច្ចុប្បន្ន សូមលើកជាយោបល់ខ្លះដូចពោលខាងក្រោមនេះ ទីមួយ ជំរុញដោយកម្លាំងខ្លាំងនូវការបង្កើតរបាំងភាពស៊ាំ ។ ទីពីរ ពង្រឹងការកសាងប្រព័ន្ធសុខាភិបាលសាធារណៈរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ ទីបី បំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការងើបឡើងវិញក្រោយពីស្ថានការណ៍រីករាលដាលនៃជំងឺ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ។ទីបួន អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ៕

Close
Messenger Pinterest LinkedIn