ក្រសួងមហាផ្ទៃបារាំងប្រកាសពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី១
cri2022-04-12 15:54:24
ថ្ងៃទី១១ខែមេសា វេបសាយផ្លូវការនៃក្រសួងមហាផ្ទៃបារាំងបានប្រកាសពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី១ លោកMacronប្រធានាធិបតីបារាំងបច្ចុប្បន្នទទួលបានសំឡេងឆ្នោតមានប្រសិទ្ធភាពចំនួន២៧.៨៤%ដែលស្ថិតនៅលំដាប់ទី១ក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន១២រូប លោកស្រី Marina Le penបេក្ខជនឈរឈ្មោះនៃសហភាពជាតិដែលជាគណបក្សស្តាំនិយមបានស្ថិតនៅលំដាប់ទី២ដោយទទួលបានសំឡេងឆ្នោត២៣.១៥%។ លោកMacronនិងលោកស្រី Marina Le penនឹងប្រកួតប្រជែងក្នុងការបោះឆ្នោតជុំទី២ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី។
សូមបញ្ជាក់ថា ការបោះឆ្នោតជុំទី២នឹងធ្វើនៅថ្ងៃទី២៤ខែមេសាខាងមុខ។