ភាសាខ្មែរ

តំបន់ជាច្រើនរបស់ឥណ្ឌូណេស៊ីបានផ្ទុះការតវ៉ាដោយមកពីមិនពេញចិត្តចំពោះការកើនឡើងយ៉ាងខ្លាំងនៃតម្លៃទំនិញនិងប្រឆាំងការបន្លាយអាណត្តិកាលរបស់ប្រធានាធិបតី

cri2022-04-12 15:38:48

កាលពីថ្ងៃទី១១ខែមេសា ខេត្តជាច្រើននៃប្រទេសឥណ្ឌូណេស៊ីដូចជា ខេត្ត Sulawesi Selatan ខេត្ត Jawa barat និងតំបន់ពិសេសនៃរដ្ឋធានីក្រុងហ្សាការតាជាដើមបានផ្ទុះសកម្មភាពតវ៉ា ។ បាតុករមិនពេញចិត្តចំពោះការកើនឡើងនៃតម្លៃទំនិញ ហើយក៏បានប្រឆាំងនឹងសំណើរបស់លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីដែលមានលទ្ធភាពបន្លាយអាណត្តិកាលកាន់អំណាចតាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឬពន្យារពេលធ្វើការបោះឆ្នោតផងដែរ ។

តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Reuters ឱ្យដឹងថា លោក Joko Widodo ទទួលបានការគាំទ្រយ៉ាងទូលំទូលាយក្នុងអាណត្តិរបស់ខ្លួន ។ ប៉ុន្តែការស្ទង់ប្រជាមតិបានបង្ហាញថា ជនជាតិឥណ្ឌូណេស៊ីលើសពី៧០ភាគរយច្រានចោលសំណើស្តីពីការបន្លាយអាណត្តិកាលរបស់លោក Joko Widodo ។

Close
Messenger Pinterest LinkedIn