ការស្ទង់ប្រជាមតិរបស់អាមេរិកបង្ហាញថា អត្រាគាំទ្ររបស់លោក Bidenធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីជាប់ឆ្នោតចូលកាន់មុខតំណែងមក
cri2022-04-12 15:28:35
ថ្ងៃទី១០ខែមេសា តាមម៉ោងក្នុងតំបន់ លទ្ធផលនៃការស្ទង់ប្រជាមតិមួយច្បាប់ដែលប្រទេសអាមេរិកបានចេញផ្សាយជាថ្មីបំផុតបានបង្ហាញថា នៅដើមខែមេសា អត្រាគាំទ្ររបស់លោក Biden ប្រធានាធិបតីអាមេរិកបានធ្លាក់មកនៅត្រឹម៤២ភាគរយ ដែលជាកម្រិតទាបបំផុតបន្ទាប់ពីលោកបានជាប់ឆ្នោតចូលកាន់មុខតំណែងមក ។
ក្នុងអំឡុងពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែមេសា តាមម៉ោងក្នុងតំបន់ ក្រុមហ៊ុនវិទ្យុផ្សាយសម្លេងColumbia របស់អាមេរិកបានស្ទង់ប្រជាមតិចម្រុះទៅលើមនុស្សពេញវ័យរបស់អាមេរិកចំនួន២០៦២នាក់ លទ្ធផលនៃការស្ទង់ប្រជាមតិបានបង្ហាញថា អ្នកចូលរួមផ្តល់ប្រជាមតិចំនួន៦៩ភាគរយមិនគាំទ្រមធ្យោបាយរបស់លោក Biden សម្រាប់ដោះស្រាយបញ្ហាអតិផរណា ហើយអ្នកចូលរួមផ្តល់ប្រជាមតិចំនួន៦៣ភាគរយមិនគាំទ្រធ្យោបាយរបស់លោក Biden សម្រាប់ចាត់ចែងបញ្ហាសេដ្ឋកិច្ចទូទៅ ៕