លោក Muhammad Shahbaz Sharif ធ្វើសច្ចាប្រណិធានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន
cri2022-04-12 14:28:03
កាលពីថ្ងៃទី១១ខែមេសា លោក Muhammad Shahbaz Sharif បានធ្វើសច្ចាប្រណិធានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប៉ាគីស្ថានអាណត្តិថ្មី ។
ពិធីធ្វើសច្ចាប្រណិធានឡើងកាន់មុខតំណែងបានធ្វើឡើងនៅយប់ថ្ងៃទី១១ខែមេសានៅទីស្តីការប្រធានាធិបតីក្រុងអ៊ីស្លាម៉ាបាដ ។
នៅពេលមុននេះ សភាជាតិប៉ាគីស្ថានបានរៀបចំធ្វើការបោះឆ្នោតនាយករដ្ឋមន្ត្រី លោក Muhammad Shahbaz Sharif ប្រធានសម្ព័ន្ធមូស្លឹមទទួលបានការគាំទ្រពីសមាជិកសភាចំនួន១៧៤រូប ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មី ។
សភាជាតិប៉ាគីស្ថានបានអនុម័តលើញ្ញត្តិមិនជឿជាក់ចំពោះលោក Imran Khan នាយករដ្ឋមន្ត្រីកាលនោះនៅព្រឹកព្រលឹមថ្ងៃទី១០ខែមេសា ដែលធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីដែលត្រូវបានសភាជាតិដកហូតមុខតំណែងដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រប៉ាគីស្ថាន ។