ភាសាខ្មែរ

លោក Xi Jinping ៖ មានតែក្តាប់ជាប់គ្រាប់ពូជរបស់ខ្លួនក្នុងដៃខ្លួន ឯងទើបអាចធានាសន្តិសុខស្បៀងអាហាររបស់ប្រទេសចិន

cri2022-04-11 16:40:42

រសៀលថ្ងៃទី១០ ខែមេសា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិនបានគួសបញ្ជាក់នៅពេលអញ្ជើញទៅត្រួតពិនិត្យការងារនៅបន្ទប់ពិសោធន៍គ្រាប់ពូជឈូងសមុទ្រYazhou ដែលស្ថិតនៅទីក្រុង Sanya ខេត្ត Hainan ថា គ្រាប់ពូជជាគន្លឹះនៃសន្តិសុខស្បៀងអាហាររបស់ប្រទេសចិន ។ មានតែក្តាប់ជាប់គ្រាប់ពូជយើងក្នុងដៃរបស់ខ្លួនឯង ទើបអាចសម្រេចសន្តិសុខស្បៀងអាហារជាតិបាន។ ប្រភពគ្រាប់ពូជគួរគ្រប់គ្រងដោយម្ចាស់ការ បច្ចេកទេសឧស្សហកម្មគ្រាប់ពូជគួរអភិវឌ្ឍដោយម្ចាស់ការ។ នេះជាកិច្ចការសំខាន់ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ។ យើងត្រូវផ្សព្វផ្សាយស្មារតីរបស់អ្នកបច្ចេកទេសជំនាន់ចាស់ៗ បន្តអភិវឌ្ឍវិស័យនេះឱ្យកាន់តែរឹងមាំ ក្តាប់កិច្ចការដ៏សំខាន់មួយនេះឱ្យល្អ។

ល្ងាចថ្ងៃដដែល លោក Xi Jinping ក៏បានអញ្ជើញទៅត្រួតពិនិត្យការងារនៅវិទ្យាស្ថានសិក្សាមហាសមុទ្រក្រុងSanyaនៃសកលវិទ្យាល័យមហាសមុទ្រចិន។

អំពីវិទ្យាស្ថានសិក្សាមហាសមុទ្រក្រុងSanyaនៃសកលវិទ្យាល័យមហាសមុទ្រចិន

ខេត្ត Hainan បានគ្រប់គ្រងទំហំសមុទ្រ២ភាគ៣របស់ចិន ដែលប្រកបដោយលក្ខខណ្ឌពិសេសក្នុងវិស័យស្រាវជ្រាវអំពីការអភិវឌ្ឍបច្ចេកទេសដូចជាការចូលក្នុងសមុទ្រទឹកជ្រៅ វាស់ស្ទង់សមុទ្រទឹកជ្រៅនិងអភិវឌ្ឍន៍សមុទ្រទឹកជ្រៅជាដើម ។

លោក Xi Jinping យកចិត្តទុកដាក់ខ្ពស់ចំពោះការកសាងប្រទេសខ្លាំងក្លាខាងមហាសមុទ្រ ។ ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមហាសមុទ្រ បង្កើនការសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសមុទ្រទឹកជ្រៅ ជំរុញការកសាង “មហាសមុទ្រវៃឆ្លាត”ដើម្បីកសាងខេត្ត Hainan ឱ្យទៅជាខេត្តខ្លាំងក្លាខាងមហាសមុទ្រ គឺជាអនុសាសន៍ណែនាំរបស់លោក Xi Jinping ។

គួរបញ្ជាក់ថាវិទ្យាស្ថានសិក្សាមហាសមុទ្រក្រុងSanyaនៃសកលវិទ្យាល័យមហាសមុទ្រចិនគឺបានផ្តោតលើការសិក្សាអំពី “សមុទ្រទឹកជ្រៅ” និង “តំបន់ត្រូពិច” បានបង្កើតជា “បណ្តាញសង្កេតស្រីឌីចំពោះសមុទ្រចិនខាងត្បូង” ដែលជាប្រព័ន្ធសង្កេតលំហូសមុទ្រទាំងលំហអាកាស-ផ្ទៃមេឃ-ផ្ទៃដី-សមុទ្រ ដែលមានទម្រង់ទ្រាយធំបំផុតលើលោកនៅតំបន់សមុទ្រចិនខាងត្បូង ក៏ដូចជាបាននាំមុខកសាង “មជ្ឈមណ្ឌលទិន្នន័យធំផ្នែកសមុទ្រចិនខាងត្បូង”។ ដែលបានដើរតួនាទីសំខាន់ក្នុងការផ្តល់សេវាផ្នែកសន្តិសុខដែនសមុទ្រជាតិ ការរុករកនិងអភិវឌ្ឍធនធាន ការបង្ការគ្រោះមហន្តរាយធម្មជាតិ និងសេដ្ឋកិច្ចសមុទ្រជាដើម៕

Close
Messenger Pinterest LinkedIn