តំបន់ជាច្រើនរបស់ប្រទេសអាមេរិកបានកើតមានករណីបាញ់ប្រហារដ៏ធ្ងន់ធ្ងរនៅថ្ងៃចុងសប្តាហ៍
cri2022-04-11 16:01:58
តំបន់ជាច្រើនរបស់ប្រទេសអាមេរិកបានកើតមានករណីបាញ់ប្រហារដ៏ធ្ងន់ធ្ងរនៅថ្ងៃចុងសប្តាហ៍ដែលបណ្តាលអោយមានមនុស្សរាប់សិបនាក់ស្លាប់និងរងរបួស ។
តាមទិន្នន័យស្ថិតិគិតត្រឹមល្ងាចថ្ងៃទី១០ខែមេសារបស់វេបសាយបណ្ណសារអំពើហិង្សាដោយកាំភ្លើងរបស់ប្រទេសអាមេរិកបង្ហាញអោយឃើញថា អំពើហិង្សាដោយកាំភ្លើងនៅឆ្នាំនេះ បានបណ្តាលអោយមានមនុស្សយ៉ាងហោចណាស់ ១១៦៦៨ នាក់ស្លាប់ និង៩២៧០នាក់រងរបួសនៅប្រទេសអាមេរិក ករណីបាញ់ប្រហារទ្រង់ទ្រាយធំដែលបណ្តាលអោយមានមនុស្សស្លាប់និងរងរបួសលើស៤នាក់ យ៉ាងហោចណាស់ បានកើតមាន១២៧ករណី ។