ភាសាខ្មែរ

ក្រសួងការបរទេសចិនលាតត្រដាងនិងរិះគន់ចំពោះទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលីថា វាជាកលល្បិចចាស់ដែលចាក់សាំងលើភ្លើង

cri2022-04-07 17:25:04

ថ្ងៃទី៥ ខែមេសា សេតវិមានអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍នៃថ្នាក់ដឹកនាំអំពីទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលី ដោយប្រកាសថា នឹងសិក្សាស្រាវជ្រាវនិងផលិតអាវុធលឿនជាងសំឡេង។ទាក់ទិននឹងករណីនេះ លោកZhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអាមេរិក អង់គ្លេសនិងអូស្ត្រាលីជារង្វង់តូចAnglo-Saxon ពោលគឺវាមិនឃ្លាតពីការប្រើកលល្បិចចាស់ៗ ដូចជាការបង្កភាពបដិបក្ខខាងយោធា និងចាក់សាំងលើភ្លើងនោះទេ។

លោកZhao Lijianបានចង្អុលបង្ហាញថា ទង្វើរបស់អាមេរិក អង់គ្លេសនិងអូស្ត្រាលីមិនគ្រាន់តែបង្កើនការរីកសាយភាយនៃអាវុធនុយគ្លែអ៊ែរនិងប៉ះពាល់ដល់ប្រព័ន្ធមិនរីកសាយភាយអាវុធនុយគ្លេអ៊ែរប៉ុណ្ណោះទេ ហើយក៏នឹងបង្កើនការប្រកួតប្រជែងសព្វាវុធយោធាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទៀតផង ដូច្នេះ ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ន៕

Close
Messenger Pinterest LinkedIn