ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ចំនួនអ្នកបរិច្ចាគឈាមដោយឥតគិតថ្លៃក្នុងចិននិងបរិមាណឈាមដែលប្រជាជនចិនបានបរិច្ចាគបានបន្តកើនឡើង២២ ឆ្នាំជាប់ៗគ្នា

2020-06-14 15:06:36

ថ្ងៃទី ១៤ ខែមិថុនាជាទិវាអ្នកបរិច្ចាគឈាមពិភពលោកលើកទី ១៧ ប្រធានបទនៃទិវាឆ្នាំ២០២០ នេះគឺ « ឈាមសុវត្ថិភាព សង្គ្រោះអាយុជីវិត »។ តាមស្ថិតិនៃគណៈកម្មាធិការសុខាភិបាលជាតិចិនបានឱ្យដឹងថា ចំនួនអ្នកបរិច្ចាគឈាមដោយឥតគិតថ្លៃក្នុងប្រទេសចិន កាលពីឆ្នាំ 1998 មាន 3 សែន 2 ម៉ឺន 8 ពាន់នាក់ បានកើនដល់ 1563 ម៉ឺននាក់នាឆ្នាំ 2019 ពោលគឺ ចំនួនមនុស្សចូលរួមបរិច្ចាគឈាមដោយឥតគិតថ្លៃនិងបរិមាណឈាមដែលប្រជាជនចិនបានបរិច្ចាគបន្តកើនឡើង ២២ ឆ្នាំជាប់ៗគ្នា។

ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកស្ម័គ្រចិត្តគ្រប់ទីកន្លែងរបស់ប្រទេសចិនបានសកម្មចូលរួមបរិច្ចាគឈាម ដើម្បីជួយដល់អ្នកជំងឺកាន់តែច្រើន។ កាលពីយប់ថ្ងៃទី ១២ ខែមិថុនា ក្រុងHuangshan ខេត្ត Anhui ប្រទេសចិនបានប្រារព្ធកម្មវិធីពិសេសថ្លែងអំណរគុណដល់បណ្តាអ្នកស្មគចិត្តដែលបានបរិច្ចាគឈាម។ ចំណែកឯតំណាងអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមរបស់ចិនបានថ្លែងថា ចូលរួមបរិច្ចាគឈាមជាកិច្ចការមានតម្លៃណាស់ សង្ឃឹមថាមនុស្សចំនួនកាន់តែច្រើនចូលរួមយ៉ាងសកម្មជាមួយពួកយើង៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ