ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

វីដេអូ CGTN៖ ៥០០ វិនាទី ស្វែងយល់ពីលោក ស៊ី ជីនភីង ដែលរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 ជាមួយប្រជាជនចិន

2020-06-11 17:10:03

ការរីករាលដាលនៃជំងឺកូវីដ-១៩ គឺជាព្រឹត្តិការណ៍សុខាភិបាលសាធារណៈបន្ទាន់ដ៏ធ្ងន់ធ្ងរបំផុតបន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនបានចាប់បដិសន្ធិរៀងមក ដែលជាជំងឺឆ្លងរីករាលដាលលឿនបំផុត គ្របដណ្តប់តំបន់ធំទូលាយបំផុត និងពិបាកបង្ការនិងគ្រប់គ្រងបំផុត។ បន្ទាប់ពីផ្ទុះជំងឺឆ្លងនេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានគ្រប់គ្រងជាទូទៅនូវការងារពាក់ព័ន្ធ បានធ្វើសេចក្តីសម្រេចចិត្តយ៉ាងដាច់ម៉ាត់ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីជំងឺឆ្លងជាង២០លើក បានចុះទៅត្រួតពិនិត្យការងារនិងស្វែងយល់ពីគ្រប់ស្ថានការណ៍នៅតំបន់មូលដ្ឋានចំនួន ៦ លើក និងបានផ្លាស់ប្តូរមតិយោបល់ជាមួយមេដឹកនាំនៃប្រទេសនិងអង្គការអន្តរជាតិចំនួនជាង ៥០ រូបទៀតផង។ វីដេអូនេះផលិតឡើងតាមស្ថិតិដកស្រង់ពីសៀវភៅសស្តីពី « សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 របស់ប្រទេសចិន » ដែលចេញផ្សាយដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន។ CGTN សូមផ្តល់ជូនវីដេអូស្ថិតិជាលើកដំបូង ដែលបង្ហាញនូវ Timeline ៥០០ វិនាទីរបស់លោក ស៊ី ជីនភីង ដែលរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 ជាមួយប្រជាជនចិន។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ