ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

តំណាងចិនបានបញ្ជាក់ថា ប្រទេសចិនគាំទ្រពហុភាគីនិយមជាដរាប

2020-06-11 16:04:41

ថ្ងៃទី ១០ ខែមិថុនា លោក ZhangJun តំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់តាមអនឡាញ ស្តីពីការរំលឹកខួបអនុស្សាវរីយ៍ ៧៥ ឆ្នាំនៃការបង្កើត « ធម្មនុញ្ញអង្គការសហប្រជាជាតិ » ដោយបានថ្លែងថា ឯកតោភាគីនិយមកំពុងនាំមក នូវការគំរាមកំហែងកាន់តែខ្លាំងដល់ពិភពលោក។ ប្រទេសចិនគាំទ្រពហុភាគីនិយមជាដរាប គាំទ្រយុត្តិធម៌អន្តរជាតិជាដរាប ហើយចិននឹងខិតខំប្រឹងប្រែងចាប់ដៃជាមួយប្រទេសនានា ដើម្បីបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ។

ថ្ងៃដដែល សហភាពអឺរ៉ុបបានប្រកាសឯកសារមួយស្តីពីការវាយប្រហារព័ត៌មានក្លែងក្លាយ ។ អ្នកនាំពាក្យគណៈប្រេសិតចិនប្រចាំនៅសហភាពអឺរ៉ុបបានច្រានចោលនូវខ្លឹមសារពាក់ព័ន្ធនឹងចិនក្នុងឯកសារនេះដោយលើកឡើងថា ប្រទេសចិនជាអ្នករងគ្រោះនៃព័ត៌មានក្លែងក្លាយ។ ចិននឹងបន្តដើរតាមមាគ៌ាដែលខ្លួនបានជ្រើសរើស តែមិននាំចេញរបបនិងប្រព័ន្ធអភិវឌ្ឍន៍របស់ខ្លួននោះទេ។ ឯកសាររបស់សហភាពអឺរ៉ុបបានលើកឡើងដល់ប្រទេសចិនដោយមានភាពលំអៀង ក៏ប៉ុន្តែមិនបានផ្តោតលើព័ត៌មានក្លែងក្លាយពិតប្រាកដ ដែលមានចេតនាប្រឆាំងចិនហើយធ្វើផ្ទុយនឹងវិទ្យាសាស្ត្រនោះទេ ។ សូមដាស់តឿនសហភាពអឺរ៉ុប ឱ្យដោះស្រាយបញ្ហាពាក់ព័ន្ធដោយសត្យានុម័ត និងយុត្តិធម៌។

ដោយឡែក តាមសេចក្តីប្រកាសផ្លូវការនៃប្រទេសចិនបានឱ្យដឹងថា នៅថ្ងៃទី ១០ ខែមិថុនា ចិនបានរកឃើញករណីឆ្លងជំងឺកូវីដ-19 ថ្មីចំនួន ១១ នាក់ សុទ្ធតែនាំចូលពីក្រៅប្រទេស៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ