ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ចិននិងសហភាពអឺរ៉ុបបើកធ្វើកិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់លើកទី១០

2020-06-10 15:28:05

ថ្ងៃទី ៩ ខែមិថុនា លោក WangYi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានរួមជាមួយលោក Josep Borrell Fontelles តំណាងជាន់ខ្ពស់ទទួលបន្ទុកនយោបាយការទូតនិងសន្តិសុខសហភាពអឺរ៉ុបធ្វើជាសហអធិបតីនៃកិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់លើកទី ១០ ចិន-អឺរ៉ុប ដែលបើកធ្វើតាមអនឡាញ។

លោក WangYi បានថ្លែងថា ចិននិងសហភាពអឺរ៉ុបជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរយៈពេលយូរ។ ភាគីទាំងពីរគួរជំរុញឱ្យការផ្លាស់ប្តូរជាន់ខ្ពស់រវាងគ្នានិងគ្នាកាន់តែជិតស្និតថែមមួយកម្រិតទៀត គួររួមគ្នាពង្រឹងគំនិតឯកភាពរួមអំពីការគាំទ្រពហុភាគីនិយម រួមគ្នាស្តារផលិតកម្មឡើងវិញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបើកទូលាយរវាងចិននិងអឺរ៉ុប និងគាំពារសន្តិភាពនិងស្ថិរភាពនៃពិភពលោក។

ជាការឆ្លើយតប លោក Borrell បានថ្លែងថា អឺរ៉ុបគោរពមាគ៌ាអភិវឌ្ឍន៍ដែលប្រជាជនចិនបានជ្រើសរើស ហើយយល់ឃើញថា ប្រទេសចិនបាននិងកំពុងដើរតួនាទីសំខាន់លើឆាកអន្តរជាតិ។ សហភាពអឺរ៉ុបរីករាយបន្តពង្រឹងទំនាក់ទំនងអឺរ៉ុប-ចិនកាន់តែជិតស្និទ្ធ ក៏ដូចជារួមជាមួយប្រទេសចិន ទប់ទល់នឹងបញ្ហាប្រឈមគ្រប់យ៉ាងលើពិភពលោក ដើម្បីជំរុញសន្តិភាពនិងភាពរុងរឿងនៃពិភពលោក៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ