ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

នាយកដ្ឋានជាតិចិនគ្រប់គ្រងរូបិយវត្ថុ៖ គិតត្រឹមចុងខែឧសភាទំហំបំរុងទុករូបិយវត្ថុរបស់ចិនមានចំនួន 3101700 លានដុល្លាអាមេរិក

2020-06-08 13:22:44

ថ្ងៃទី ៧ ខែមិថុនា នាយកដ្ឋានជាតិចិនគ្រប់គ្រងរូបិយវត្ថុបានប្រកាសទិន្នន័យនៃទំហំបំរុងទុករូបិយវត្ថុរបស់ចិនប្រចាំខែឧសភា ឆ្នាំ ២០២០។ ស្ថិតិបានបង្ហាញឱ្យឃើញថា គិតត្រឹមចុងខែឧសភាកន្លងទៅនេះ ទំហំបំរុងទុករូបិយវត្ថុរបស់ចិនមានចំនួន 3101700 លានដុល្លាអាមេរិក បានកើនឡើង ៣ ភាគពាន់ ស្មើនឹង 10200 លានដុល្លាអាមេរិក បើប្រៀបធៀបនឹងខែមេសា។

អ្នកនាំពាក្យនាយកដ្ឋានជាតិចិនគ្រប់គ្រងរូបិយវត្ថុបានថ្លែងថា បច្ចុប្បន្ន សភាពការណ៍ជំងឺកូវីដ-19 និងសេដ្ឋកិច្ចពិភពលោកនៅតែធ្ងន់ធ្ងរនិងមានភាពស្មុគស្មាញ ហានិភ័យបណ្តាលមកពីនយោបាយភូមិសាស្ត្រកំពុងកើនឡើង ខណៈភាពកក្រើនរំពើកនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិកាន់តែខ្លាំងឡើងៗ។ ការងារបង្ការគ្រប់គ្រងជំងឺឆ្លង និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ចិនកំពុងទទួលបានលទ្ធផលវិជ្ជមាន ការដំណើរការនៃសេដ្ឋកិច្ចចិនក៏បន្តងើបឡើងឈានទៅរកភាពប្រក្រតីវិញជាបណ្តើៗ។ សំដៅលើពេលអនាគត សេដ្ឋកិច្ចចិនសម្បូរសក្កតានុពល មានភាពរឹងមាំ អាចប្រែប្រួលតាមតម្រូវការ នយោបាយដែលអាចប្រើប្រាស់ក៏មានច្រើន ទាំងនេះអាចគាំទ្រទំហំរូបិយវត្ថុចិនបន្តរក្សាស្ថិរភាពជាទូទៅបាន៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ