ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន៖ កិច្ចការហុងកុងមិនអនុញ្ញាតិឱ្យភាគីទី៣ចូលច្រៀតជ្រែកទេ

2020-06-08 10:17:33

យប់ថ្ងៃទី ៧ ខែមិថុនា លោក Teodoro Locsin រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីនបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា កិច្ចការហុងកុងគួរដោះស្រាយតាមតែប្រជាជនចិននិងប្រជាជនហុងកុងប៉ុណ្ណោះ មិនអនុញ្ញាតិឱ្យភាគីទី ៣ ចូលច្រៀតជ្រែកនោះទេ។

លោក Locsin បានថ្លែងដូចពោលខាងលើនេះ បានផ្សព្វផ្សាយបន្តអត្ថបទមួយនៃកាសែត «South China Morning Post» ។ លោកបានវិភាគថា ហុងកុងជាទឹកដីរបស់ប្រទេសចិន។ នយោបាយ « ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ » មានន័យថា ក្នុងតំបន់ក្នុងប្រទេសចិនអនុវត្តសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន នៅហុងកុងអនុវត្តមូលធននិយមសេរីភាព នេះដាច់ខាតមិនស្មើថា នៅហុងកុងអនុវត្ត«អាណានិគមអង់គ្លេស»នោះឡើយ។ ដូចនេះ កិច្ចការហុងកុងគួរដោះស្រាយតាមតែប្រជាជនចិននិងប្រជាជនហុងកុងប៉ុណ្ណោះ មិនអនុញ្ញាតិឱ្យភាគីទី ៣ ចូលច្រៀតជ្រែកទេ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ