ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

គណៈកម្មធិការសុខភាពនិងសុខាភិបាលជាតិចិនបានចេញផ្សាយ«សៀវភៅសស្តីពីសុខភាពភ្នែកនៃប្រទេសចិន» នឹងចាប់ផ្តើមរៀបចំផែនការជាតិ ៥ ឆ្នាំទី ១៤ អំពីសុខភាពភ្នែក

2020-06-06 14:27:43

ថ្ងៃទី ៦ ខែមិថុនា ជាទិវាជាតិចិនថែរក្សាសុខភាពភ្នែក។ គណៈកម្មាធិការសុខភាពនិងសុខភិបាលជាតិចិនបានបើកធ្វើសន្និសីទកាសែតនាពេលថ្មីៗនេះ ដើម្បីចេញផ្សាយនូវ «សៀវភៅសស្តីពីសុខភាពភ្នែកនៃប្រទេសចិន» ក្នុងបំណងណែនាំពីការងាររក្សាសុខភាពភ្នែករបស់ចិននិងលទ្ធផលទទួលបាននាពេលកន្លងមកនេះ។

«សៀវភៅសស្តីពីសុខភាពភ្នែកនៃប្រទេសចិន»បានបង្ហាញឱ្យឃើញថា នៅប្រទេសចិន ក្នុងមនុស្សចំនួន ៥ ម៉ឺននាក់មានគ្រូពេទ្យផ្នែកភ្នែក 1.6 នាក់ បានសមស្របនឹងការកំណត់នៃអង្គការសុខភាពពិភពលោក។ មន្ទីរពេទ្យថ្នាក់ស្រុកចំនួនជាង 90% របស់ចិនសុទ្ធតែបើកមានស្ថាប័ន្ធផ្នែកជំនាញភ្នែក ខណៈការបំពាក់បរិក្ខារព្យាបាលភ្នែកក្នុងកន្លែងទាំងនោះ បានលើសពីកម្រិតមធ្យមនៃប្រទេសកំពុងអភិវឌ្ឍ។

សូមបញ្ជាក់ថា ក្នុងប្រទេសចិន ជំងឺភ្នែកឡើងបាយជាជំងឺភ្នែកថ្នាក់ទីមួយបណ្តាលឱ្យខ្វាក់ និងជាជំងឺទូទៅសម្រាប់មនុស្សចាស់ជរា។ គណៈកម្មាធិការសុខភាពនិងសុខាភិបាលជាតិចិននិងការិយាល័យកាត់បន្ថយភាពក្រីក្រនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានសហការគ្នាបង្កើតវិស្វកម្មជួយកាត់បន្ថយជំងឺភ្នែក ដើម្បីផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់អ្នកជំងឺភ្នែកឡើងបាយនៅតំបន់ក្រីក្រចិន ផ្តោតសំខាន់ក្នុងការជួយដោះស្រាយបញ្ហាដែលអ្នកជនបទក្រធ្លាក់ក្នុងភាពក្រីក្រកាន់តែខ្លាំងដោយសារជំងឺ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ