ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេសការពារអេកូបរិស្ថាន ដើម្បីកសាងភពផែនដីដ៏ស្រស់ស្អាត

2020-06-05 15:09:10

ថ្ងៃទី ៥ ខែមិថុនា ជាទិវាបរិស្ថានពិភពលោក ប្រធានបទទិវាឆ្នាំនេះគឺ «ការថែរក្សាធម្មជាតិ ជាកិច្ចការបន្ទាន់»។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការកសាងអរិយធម៍អេកូត្រូវបានចាត់ទុកក្នុងផែនការមេនៃការអភិវឌ្ឍជាតិចិន ហើយ «ការប្រកាន់ខ្ជាប់នូវការរួមរស់ដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ» បានក្លាយជាយុទ្ធសាស្ត្រកសាងប្រទេសជាតិរបស់ចិន។ ពីដើមឆ្នាំ២០២០នេះរៀងមក មិនថាពេលចូលរួមសកម្មភាពដាំដើមឈើនៅរដ្ឋធានីប៉េកាំង ឬក៏ពេលអញ្ជើញចុះទៅត្រួតពិនិត្យការងារនៅខេត្ត ជឺ ជាំង ខេត្ត ស្រានស៊ី ខេត្ត សានស៊ី លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន សុទ្ធតែបានលើកឡើងដល់គំនិតមួយ គឺ ត្រូវការពារថែរក្សាបរិស្ថានភពផែនដី។

លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ជាប់ជានិច្ចថា ទឹកស្អាតនិងភ្នំបៃតុង គឺជាភ្នំមាសភ្នំប្រាក់ ខណៈការកែលម្អបរិស្ថានជាការតំឡើងកម្លាំងផលិតកម្ម។

កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៩ ទិវាបរិស្ថានពិភពលោកបានប្រារព្ធសកម្មភាពផ្សព្វផ្សាយនៅទីក្រុង ហាង ចូវ ខេត្ត ជឺជាំង ប្រទេសចិន ។ កាលនោះ លោក ស៊ី ជីនភីង បានផ្ញើសំបុត្រចូលរួមអបអរសាទរថា មនុស្សជាតិមានភពផែនដីតែមួយ ការការពារបរិស្ថាន ជំរុញការអភិវឌ្ឍជាចេរភាពគឺជាទំនួលខុសត្រូវរួមនៃគ្រប់ប្រទេស។ ការកសាងអរិយធម៍អេកូបរិស្ថានពិភពលោក ត្រូវមានការចូលរួមទូទៅពីបណ្តាប្រទេសនានា គួរប្រមូលកម្លាំងចិត្តថ្លើមជាមួយគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបៃតុង ការបូនទាប និងជាចេរភាព ។

សម្លឹងពេលអនាគត ប្រទេសចិនមានឆន្ទៈរួមជាមួយគ្រប់ប្រទេស កសាងភពផែនដីដែលជាស្រុកកំណើតរបស់យើងឱ្យកាន់តែស្រស់ស្អាត ដើម្បីរួមគ្នាកសាងសមគមន៍រួមជោគវាសនានៃមនុស្សជាតិ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ