ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

Snapchatសម្រេចបញ្ឈប់ការផ្សព្វផ្សាយសារបង្ហោះរបស់លោកត្រាំ ក្រុមឃោសនាការបោះឆ្នោតរបស់លោកត្រាំបានឆ្លើយតបថា នេះជាឧបាយកលដើម្បីគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោតសកល

2020-06-05 14:45:23

Snapchat ដែលជាបណ្តាញទំនាក់ទំនងសង្គមអាមេរិកបានចេញផ្សាយសេចក្តីប្រកាសន៍មួយកាលពីថ្ងៃទី ៣ ខែមិថុនាថា ពាក្យសម្តីមានពាក់ព័ន្ធរបស់លោកត្រាំជាប់សង្ស័យនឹងការញុះញង់បង្កហេតុ “ប្រើហិង្សាចំពោះពូជសាសន៍” បណ្តាញនេះនឹងឈប់ផ្សព្វផ្សាយការបង្ហោះសាររបស់លោកត្រាំ។

សេចក្តីប្រកាសបានលើកឡើងថា សង្គងយើងមិនត្រូវអនុញ្ញាតអំពើហិង្សាចំពោះពូជសាសន៍និងទង្វើអយុត្តិធម៌ទេ យើងគាំទ្រជនជាតិអាមេរិកទាំងអស់ដែលស្វែងរកសេរីភាព សមភាពនិងភាពយុត្តិធម៌។

ក្រុមឃោសនាការបោះឆ្នោតសកលរបស់លោកត្រាំបានឆ្លើយតបថា Snapchat កំពុងចង់គ្រប់គ្រងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នេះជាទង្វើដាក់កំហិតសំដៅលើលោកត្រាំដោយប្រើមូលធនខុសច្បាប់ ដើម្បីជួយផ្សព្វផ្សាយឃោសនាពីលោក

Biden ដែលជាបេក្ខជនឈរឈ្មោះប្រកួតប្រជែងរបស់លោកត្រាំ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ