ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ពិសោធន៍ស្រាវជ្រាវផលិតវ៉ាក់សាំងរបស់ប្រទេសចិនទទួលបានប្រសិទ្ធិភាពជាដំណាក់កាល នឹងបន្តខិតខំធ្វើដើម្បីទទួលបានលទ្ធផលថ្មី

2020-06-05 12:38:13

ក្រុមដឹកនាំការងារបង្ការជំងឺកូវីដ-19 មជ្ឈឹមចិនបានបើកធ្វើកិច្ចប្រជុំកាលពីថ្ងៃទី ៤ ខែមិថុនា ដោយបានបញ្ជាក់ថា បច្ចុប្បន្ននេះ ពិសោធន៍ស្រាវជ្រាវនិងផលិតវ៉ាក់សាំងរបស់ចិនទទួលបានលទ្ធផលដំណាក់កាលហើយ ត្រូវបន្តគោរពក្បួនវិទ្យាសាស្ត្រ គោរពច្បាប់ ជំរុញឱ្យពិសោធន៍វេជ្ជសាស្ត្រគ្រប់ដំណាក់កាលបន្តវិវឌ្ឍន៍ ដើម្បីទទួលបានសមទ្ធិផលវិជ្ជមានក្នុងពេលឆាប់ៗ។

កិច្ចប្រជុំបានបន្ថែមថា ត្រូវបន្តធ្វើឱ្យបានល្អនូវការធ្វើតេសចំពោះក្រុមមនុស្សសំខាន់និងអ្នកដែលមានបំណងចង់ធ្វើតេស។ ត្រូវបង្កើនសមត្ថភាពគ្រប់គ្រងបង្ការជាបន្ទាន់ បង្កើនសមត្ថភាពជួយសង្គ្រោះវេជ្ជសាស្ត្រ និងការស្តុកទុកសម្ភារៈបង្ការជំងឺ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ