ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ចិនឆ្លើយតបនឹងការអះអាងរបស់លោក Pompeo ដែលថាអាមេរិកបានដាក់លិខិតអំពីបញ្ហាសមុទ្រចិនខាងត្បូងជូនអ.ស.ប.

2020-06-04 15:27:17

ទាក់ទិននឹងរឿងដែលលោក Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានបង្ហោះសារលើ Twitter នាថ្ងៃទី ២ ខែមិថុនាដោយបានអះអាងថា សហរដ្ឋអាមេរិកបានដាក់លិខិតមួយជូនលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីតវ៉ានឹងការទាមទារអធិបតេយ្យភាពទឹកដីខុសច្បាប់ក្នុងសមុទ្រចិនខាងត្បូងរបស់ប្រទេសចិន។ នៅថ្ងៃទី ៣ ខែមិថុនា លោក ZhaoLijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា សហរដ្ឋអាមេរិកមិនមែនប្រទេសពាក់ព័ន្ធផ្ទាល់នៃជម្លោះសមុទ្រចិនខាងត្បូងទេ ក៏ប៉ុន្តែ ជាញឹកញាប់តែងតែទៅបង្កហេតុនៅសមុទ្រចិនខាងត្បូង ដោយប្រើកម្លាំងយោធា ដើម្បីញុះញង់បំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសក្នុងតំបន់ ដែលគ្មានអំណោយផលដល់សុខសន្តិភាពនៅសមុទ្រចិនខាងត្បូងទេ។

ក្នុងសន្និសីទកាសែតប្រចាំថ្ងៃនាថ្ងៃដដែល លោក ZhaoLijian បានសង្កត់ធ្ងន់ផងដែរថា អធិបតេយ្យភាពទឹកដី សិទ្ធិ និងផលប្រយោជន៍របស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង គឺបង្កើតឡើងតាំងពីយូរយារណាស់មកហើយក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានរដ្ឋាភិបាលចិនគ្រប់អាណត្តិប្រកាន់ខ្ជាប់យ៉ាងខ្លាំង ហើយក៏សមស្របនឹងច្បាប់អន្តរជាតិ មានទាំង « ធម្មនុញ្ញអង្គការសហប្រជាជាតិ » និង « អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់មហាសមុទ្រ » ប្រការនេះនឹងមិនកែប្រែដោយសារការរិះគន់ឥតហេតុផលនៃប្រទេសមួយចំនួនតូចនោះឡើយ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ