ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រុងញូវយ៉កពន្យារដាក់បម្រាមគោចរដល់ថ្ងៃទី ៧ មិថុនា ខណៈគ្រប់ទីកន្លែងនៃសហរដ្ឋអាមេរិកបន្តផ្ទុះបាតុកម្មដ៏ហិង្សា

2020-06-03 18:27:33

ដោយសារអំពើហិង្សានិងការឆក់ប្លន់បានកើតមានជាញឹកញាប់ក្នុងពេលធ្វើបាតុកម្មតវ៉ា បានជាកាលពីថ្ងៃទី២ ខែមិថុនា លោក Bill de Blasio អភិបាលក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានប្រកាសថា បម្រាមគោចរក្នុងញូវយ៉កនឹងពន្យារដល់ថ្ងៃទី ៧ ខែមិថុនាចាប់ពីវេលាម៉ោង ៨ យប់ដល់ ម៉ោង ៥ ព្រឹកថ្ងៃបន្ទាប់។

ការស្លាប់បាត់បង់ជីវិតរបស់បុរសស្បែកខ្មៅសញ្ជាតិអាហ្វ្រិកឈ្មោះ George Floyd បាននាំឱ្យទូទាំងអាមេរិកផ្ទុះបាតុកម្មតវ៉ាជាបន្តបន្ទាប់ ក្រុងជាច្រើនបានកើតមានអំពើហិង្សាធ្ងន់ធ្ងរ ក្នុងនោះបូករួមទាំងទីក្រុងញូវយ៉កផងដែរ។

ថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃដដែលនេះ លោក Blasio បានអះអាងថា ការជួបជុំទ្រង់ទ្រាយធំជាបន្តបន្ទាប់ អាចនឹងបង្កើនហានិភ័យនៃការឆ្លងជំងឺកូវីដ-19 លោកព្រួយបារម្មខ្លាំងចំពោះរឿងនេះ។ ដូចនេះ ក្រុងញូវយ៉កបានសម្រេចបើកទីក្រុងឡើងវិញនៅថ្ងៃទី ៨ ខែមិថុនា។

បើតាមការបូកសរុបនៃកាសែត«ញូវយ៉ក ថែម» បានឱ្យដឹងថា បច្ចុប្បន្ននេះ ទូទាំងសហរដ្ឋអាមេរិកមានទីក្រុងយ៉ាងហោច ១៤០ បានផ្ទុះបាតុកម្មទ្រង់ទ្រាយធំ ខណៈ រដ្ឋចំនួន ២១ បានបញ្ចូនឱ្យកងកម្លាំងឆ្មាំជាតិដើម្បីគ្រប់គ្រងភាពចលាចលដែលកើតចេញពីអំពើហិង្សា៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ