ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក Xi Jinping៖ ត្រូវតម្កល់ទុកអាយុជីវិតនិងសុខភាពរបស់ប្រជាជនជាភារកិច្ចសំខាន់បំផុត

2020-06-03 13:57:57

រសៀលថ្ងៃទី ២ ខែមិថុនា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយអ្នកជំនាញនិងបញ្ញាវន្ត ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ។ លោក ស៊ី ជីនភីង បានថ្លែងថា ពេលជំងឺកូវីដ-19 រាតត្បាតខ្លាំងក្នុងប្រទេសចិន ដើម្បីបង្ការនិងគ្រប់គ្រងជំងឺនេះឱ្យបានល្អ រដ្ឋាភិបាលចិនបានសម្រេចចិត្តភ្លាមៗ ក្នុងការផ្អាកជាបណ្តោះអាសន្ននូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ច មិនថាត្រូវបង់តម្លៃខ្ពស់យ៉ាងណាក្តី ត្រូវខាតបង់ច្រើនប៉ុណ្ណាក្តី ក៏ត្រូវសម្រេចភារកិច្ចចម្បងតែមួយគត់ នោះគឺ ការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជន។ ដោយសារ អាយុជីវិតរបស់មនុស្សគឺមានតែម្តងប៉ុណ្ណោះ ដូចនេះ ចាំបាច់ត្រូវការពារឱ្យបានល្អ។ រដ្ឋាភិបាលចិនខិតខំបំពេញគ្រប់កិច្ចការងារ គឺឈរលើគោលការណ៍មួយនេះទាំងស្រុង៕

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ