ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក ភូទីន ៖ ការបោះឆ្នោតសកលអំពីការវិសោធនកម្មរដ្ឋធម្មនុញ្ញនៅរុស្ស៊ីនឹងធ្វើឡើងនៅថ្ងៃទី ១ ខែកក្កដាខាងមុខនេះ

2020-06-02 15:47:28

តាមការផ្សាយដំណឹងនៃគេហទំព័រព័ត៌មានប្រធានាធិបតីរុស្ស៊ីបានឱ្យដឹងថា លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតីកាលពីថ្ងៃទី ១ ខែមិថុនាដោយបានបញ្ជាក់ថា ការបោះឆ្នោតសកលអំពីការវិសោធនកម្មរដ្ឋធម្មនុញ្ញរុស្ស៊ីនឹងធ្វើឡើងនៅថ្ងៃទី ១ ខែកក្កដាខាងមុខនេះ។

លោកស្រី Ella Pamfilova ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតរដ្ឋាភិបាលមជ្ឈិមរុស្ស៊ីបានថ្លែងថា ការបោះឆ្នោតនឹងខិតខំកាត់បន្ថយការប៉ះពាល់ផ្ទាល់ជាមួយគ្នា ។ សម្រាប់ទីកន្លែងបោះឆ្នោតអាចនឹងធ្វើក្នុងឬនៅក្រៅបន្ទប់។

ចំណែកឯលោកប្រធានមន្ទីរការពារសិទ្ធិអ្នកប្រើប្រាស់និងអធិការកិច្ចការងារប្រយោជន៍សាធារណៈរុស្ស៊ីបានអះអាងថា មុនថ្ងៃទី ១ ខែកក្កដា សភាពការណ៍រាតត្បាតនៃជំងឺកូវីដ-19 ក្នុងប្រទេសរុស្ស៊ីអាចនឹងស្ថិតក្នុងសន្ទស្សន៍ល្អ ដូចនេះ ការធ្វើការបោះឆ្នោតសកលគឺប្រកបដោយសុវត្ថិភាព៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ