ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងការបរទេសចិន៖ ភាគីចិនប្រឆាំងយ៉ាងដាច់ខាតនូវគ្រប់ទង្វើរើសអើងពូជសាសន៍

2020-06-02 14:45:04

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសិទកាសែតប្រចាំថ្ងៃទី ១ ខែមិថុនានៅប៉េកាំងថា ភាគីចិនប្រឆាំងយ៉ាងដាច់ខាតនូវគ្រប់ទង្វើរើសអើងពូជសាសន៍។

តាមព័ត៌មានបានឱ្យដឹងថា ទ្វីបអាហ្វ្រិកបានចាប់អារម្មយ៉ាងខ្លាំងនឹងហេតុការណ៍ដែលប៉ូលីសជនជាតិស្បែកសសហរដ្ឋអាមេរិកអនុវត្តច្បាប់ដ៏ហិង្សាបណ្តាលឱ្យបុរសជនជាតិអាហ្វ្រិកម្នាក់ស្លាប់បាត់បង់ជីវិត។ ប្រធានសហភាពអាហ្វ្រិកនិងមេដឹកនាំប្រទេសអាហ្វ្រិកមួយចំនួនបានចេញមុខថ្កោលទោសខ្លាំងក្លាបំផុតចំពោះរឿងនេះ។

លោក Zhao Lijian បានឆ្លើយតបនឹងករណីនេះថា សហភាពអាហ្វ្រិកនិងប្រមុខប្រទេសអាហ្វ្រិកបាននាំគ្នាបញ្ចេញសំឡេងយុត្តិធម៌ទៅលើហេតុការណ៍ដែលកើតឡើងក្នុងប្រទេសអាមេរិកនាពេលបច្ចុប្បន្ន នេះជាតំណាងនៃគំនិតឯកភាពជាទូទៅរបស់សហគមន៍អន្តរជាតិ សង្ឃឹមថាភាគីអាមេរិកឆ្លើយតបមតិសាធារណៈទាំងនេះដោយយកចិត្តទុកដាក់។ ចិនគាំទ្រសំឡេងយុត្តិធម៌របស់ទ្វីបអាហ្វ្រិក ហើយរីករាយរួមសហការជាមួយភាគីអាហ្វ្រិក ដើម្បីប្រឆាំងយ៉ាងម៉ឺងម៉ាត់នូវគ្រប់ទង្វើរើសអើងពូជសាសន៍ ក៏ដូចជាសកម្មភាពញុះញ៉ង់ឱ្យចងគំនុំបំផុសការរើសអើងពូជសាសន៍៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ