ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រុងប៉េកាំងអនុវត្តលក្ខន្តិកៈគ្រប់គ្រងនិងការពារអភិរក្សសត្វព្រៃដ៏«តឹងរ៉ឹងបំផុត»

2020-06-01 17:26:29

«លក្ខន្តិកៈស្តីពីនៃការគ្រប់គ្រងនិងការពារអភិរក្សសត្វព្រៃនៃទីក្រុងប៉េកាំង»បានចាប់ផ្តើមអនុវត្តជាផ្លូវការពីថ្ងៃទី ១ ខែមិថុនានេះតទៅ។ «លក្ខន្តិកៈ» នេះបានកំណត់ថា ហាមមិនឱ្យបរិភោគសត្វព្រៃដែលរស់លើដីគោកទាំងអស់ ហើយក្រុងប៉េកាំងទាំងមូលហាមមិនឱ្យបរបាញ់ពេញមួយឆ្នាំ។ នេះត្រូវបានគេសម្គាល់ថា ជាច្បាប់ដ៏តឹងរ៉ឹងបំផុតផ្តោតលើការការពារអភិរក្សសត្វព្រៃនៅប៉េកាំង។

«លក្ខន្តិកៈ»នេះក៏បានបន្ថែមខ្លឹមសារនៃការងារគ្រប់គ្រង ពោលគឺ បញ្ជីឈ្មោះសត្វព្រៃដែលហាមមិនឱ្យបរិភោគសត្វព្រៃត្រូវអភិរក្សថ្នាក់ជាតិកាលពីមុន ឥឡូវនេះបានបន្ថែមលម្អិតដល់សត្វព្រៃសំខាន់ៗនិងសត្វព្រៃរស់នៅលើដីគោក ដែលសាលាក្រុងប៉េកាំងបានកំណត់ ។ លើសពីនេះទៀត «លក្ខន្តិកៈ»ក៏បានកំណត់ច្បាស់លើកិច្ចការពាក់ព័ន្ធ ដូចជាការដាក់លក់ ការទិញ ការដឹកជញ្ជូន ការផ្ញើ ការផលិត ការប្រើប្រាស់ជាដើម ដើម្បីទប់ស្កាត់ទង្វើបរិភោគសត្វព្រៃខុសច្បាប់ឱ្យបានទាំងស្រុង៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ