ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សិស្សានុសិស្សនៅតំបន់ជាច្រើនក្នុងប្រទេសចិនវិលចូលសាលារៀនវិញ

2020-06-01 17:12:03

ប៉ុន្មានថ្ងៃកន្លងមកនេះ សិស្សានុសិស្សនៅតំបន់ជាច្រើនក្នុងប្រទេសចិនបានវិលត្រឡប់ចូលសាលារៀនវិញជាបន្តបន្ទាប់។

សិស្សានុសិស្សនៅប៉េកាំងចំនួនជាង ៤ សែននាក់មកពីថ្នាក់ទី ៦ ដល់ទី ១១ បានចូលរៀននៅថ្ងៃទី ១ ខែមិថុនានេះ។ នៅថ្ងៃទី ៨ ខែមិថុនាខាងមុខនេះ សិស្សថ្នាក់ទី ៤ និងទី ៥ នៅក្រុងប៉េកាំងក៏នឹងចូលរៀនវុញដែរ ។ គណៈកម្មាធិការកិច្ចការអប់រំក្រុងប៉េកាំងបានបង្ហាញថា គោលដៅចម្បងនៃដំណាក់កាលបន្ទាប់ពីការចូលរៀនវិញ គឺ យកចិត្តទុកដាក់លើសុខភាពរបស់សិស្សានុសិស្ស យកចិត្តទុកដាក់លើសភាពការណ៍សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តរបស់សិស្សានុសិស្ស។

ចាប់ពីពាក់កណ្តាលខែឧសភាមក ក្រសួងអប់រំចិនបានប្រកាន់ខ្ជាប់ការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងតាមបែបវិទ្យាសាស្ត្រ ថែមទាំងបានខិតខំជំរុញឱ្យសាលារៀននានាបើកទ្វារឡើងវិញផងដែរ ដើម្បីពន្លឿនការរៀបចំសណ្តាប់ធ្នាប់អប់រំឡើងវិញ។គ្រប់ទីកន្លែងនានាក្នុងប្រទេសចិនបានរៀបចំផែនការឱ្យសិស្សានុសិស្សចូលរៀនឡើងវិញដោយយោងតាមស្ថានភាពរៀងៗខ្លួន៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ