ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ការផ្ទុះបាតុកម្មតវ៉ានៅក្រុងហ៊ូស្តុនអាមេរិកនៅតែបន្តកើតឡើង ប៉ូលីសចាប់ខ្លួនបាតុករជាង ២០០ នាក់

2020-06-01 15:41:39

ប៉ូលីសក្រុងហ៊ូស្តុន សហរដ្ឋអាមេរិកបានបង្ហោះសារមួយតាមបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី ៣១ ខែឧសភា បញ្ជាក់ថា ការផ្ទុះបាតុកម្មប្រឆាំងតវ៉ាចំពោះការអនុវត្តច្បាប់ដ៏ហិង្សានៅទីក្រុងនេះនៅតែបន្តកើតឡើង ក្នុងរយៈពេល ២ ថ្ងៃកន្លងទៅ អាជ្ញាធរប៉ូលីសបានចាប់ខ្លួនបាតុករជាង ២០០ នាក់។

លោក Sylvester Turner អភិបាលក្រុងហ៊ូស្តុនបានអះអាងកាលពីថ្ងៃទី ៣០ ខែឧសភាថា ហ៊ូស្តុនជាទីក្រុងដែលលោក George Floyd រស់នៅនិងធំធាត់ឡើង ហើយសាកសពរបស់លោក George Floyd នឹងត្រូវដឹកមកបញ្ចុះនៅហ៊ូស្តុនវិញ។ លោកបានអំពាវនាវអ្នកប្រឆាំងតវ៉ាឱ្យរក្សាភាពស្ងប់ស្ងាត់ កុំឱ្យការដង្ហែក្បួនបាតុកម្មសន្តិវិធីក្លាយជាភាពចលាចល៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ