ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

«The Lancet»បោះពុម្ភផ្សាយនូវលទ្ធផលនៃការធ្វើពិសោធន៍ដំណាក់កាលទី១នៃវ៉ាក់សាំងបង្ការជំងឺកូវីដ-19របស់ប្រទេសចិនថា មានសន្តិសុខ

2020-05-23 14:55:20

ថ្ងៃទី ២២ ខែឧសភា ទស្សនវដ្តី«The Lancet» ដែលជាទស្សនវដ្តីជំនាញវេជ្ជសាស្ត្រឈានមុខអន្តរជាតិបានបោះពុម្ភផ្សាយពីអត្ថបទស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិនស្តីពីលទ្ធផលនៃការធ្វើពិសោធន៍ដំណាក់កាលទីមួយនៃវ៉ាក់សាំងបង្ការជំងឺកូវីដ-19 សេចក្តីសន្និដ្ឋានបានឱ្យដឹងថា វ៉ាក់សាំងនេះបានឆ្លងការធ្វើតេសិ៍ខាងសុវត្ថិភាព ហើយអាចជំរុញឱ្យប្រាណខ្លួនមនុស្សបញ្ចេញប្រតិកម្មស៊ាំនឹងរោគ។

លោក Richard Horton និពន្ធនាយកនៃទស្សនវដ្តី«The Lancet» បានវាយតម្លៃចំពោះការនេះថា លទ្ធផលនៃការធ្វើពិសោធន៍សាកល្បងព្យាបាលចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ទីមួយលើលោកបានបង្ហាញឱ្យឃើញថា វាមានសុវត្ថិភាព។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២២ ខែឧសភា អ្នកឆ្លងជំងឺកូវីដ-19 ទូទាំងពិភពលោកបានកើនដល់ 4993470 ករណី។ ខណៈអ្នកឆ្លងជំងឺកូវីដ-19ក្នុងសហរដ្ឋអាមេរិកបានឡើងដល់ 1600481 ករណី និងស្លាប់ 95921 ករណី៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ