ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក ស៊ី ជីនភីង ៖ ការផ្តល់ផលប្រយោជន៍ដល់ប្រជាជនគឺជាសមិទ្ធផលនយោបាយដ៏ធំបំផុតនៃកម្មាភិបាលបក្សកុម្មុយនិស្តចិន

2020-05-23 14:53:37

មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនប្រចាំឆ្នាំ 2020 កំពុងប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។កាលពីថ្ងៃទី ២២ ខែឧសភា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានអញ្ជើញចូលរួមការពិគ្រោះពិភាក្សានៃគណៈប្រតិភូភូមិភាគស្វ័យត្នម៉ុងហ្គោលីក្នុងដោយបានថ្លែងថា កម្មាភិបាលបក្សកុម្មុយនិស្តចិន ចាំបាច់ត្រូវចាត់ទុកការផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាសមិទ្ធផលនយោបាយដ៏សំខាន់បំផុត។ សិទ្ធអំណាចរបស់កម្មាភិបាលគឺប្រគល់ដោយបក្សនិងប្រជាជន គឺក្នុងបំណងបម្រើការងារដើម្បីប្រជាជននិងបក្ស អាចប្រើបានតែក្នុងពេលស្វែងរកផលប្រយោជន៍ជូនប្រជាជន។ បក្សកុម្មុយនិស្តចិនត្រូវប្រឆាំងយ៉ាងម៉ឺងម៉ាត់នឹងអំពើពុករលួយ ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់និងពុះពារទម្រង់និយមនិងការិយាធិបតេយ្យ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ