ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អ្នកស្រាវជ្រាវនៃប្រទេសបារាំង៖ ជំងឺកូវីដ-19នឹងមិនអាចកែប្រែនិន្នាការសកលភាវូបនីយកម្មនោះទេ

2020-05-22 18:18:29

បើតាមទិន្នន័យនៃអង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី ២១ ខែឧសភា អ្នកឆ្លងជំងឺកូវីដ-19 ទូទាំងពិភពលោកបានលើសពី 489 ម៉ឺនករណី។ ប្រឈមនឹងជំងឺឆ្លងដែលកំពុងរីករាលដាលនៅទូទាំងពិភពលោក ។ តើភារកិច្ចបន្ទាន់នៃសហគមន៍អន្តរជាតិជាអ្វី ? ចំណែកឯការធ្វើសកលភាវូបនីយកម្មដែលកំពុងរងការរិះគន់ដោយសារជំងឺឆ្លង តើអាចនឹងងើបឡើងវិញឬអត់ ? ពេលផ្តល់បទសម្ភាសន៍ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Justin VaÏsse អ្នកជំនាញប្រវត្តិសាស្ត្រ និងជាអគ្គនាយកនៃវេទិការសន្តិភាពប៉ារីសបានថ្លែងថា ករណីជំងឺកូវីដ-19 នឹងមិនអាចកែប្រែនិន្នាការសកលភាវូបនីយកម្មនោះទេ។

លោកបានបន្ថែមថា ភារកិច្ចបន្ទាន់នាពេលនេះគឺ សហគមន៍អន្តរជាតិគួររួមចិត្តរួមថ្លើមជាមួយគ្នា ដើម្បីស្រាវជ្រាវនិងផលិតវ៉ាក់សាំងជំងឺកូវីដ-19 ក្នុងពេលឆាប់ៗ នោះទើបអាចទប់ទល់នឹងវិបត្តិកូវីដ-19 ដោយមានប្រសិទ្ធភាពបាន។

អ្វីដែលបានរាតត្បាតស្របជាមួយនឹងជំងឺកូវីដ-19 គឺសំឡេងដែលប្រឆាំងនឹងការធ្វើសកលភាវូបនីយកម្ម។ ចំពោះករណីនេះ លោកបានថ្លែងថា ទោះបីជាករណីជំងឺឆ្លងបានធ្វើឱ្យមនុស្សមើលឃើញចំណុចខ្សោយខ្លះនៃសកលភាវូបនីយកម្មក្តី ក៏ប៉ុន្តែ ការនេះមិនអាចកែប្រែមូលដ្ឋានគ្រឹះនៃការធ្វើសកលភាវូបនីយកម្មនោះទេ។ ប្រហែលមានខ្សែសង្វាក់ផលិតកម្មមួយចំនួននឹងរើទៅប្រទេសដើមវិញ ។ ក៏ប៉ុន្តែ មនុស្សតែងតែត្រូវធ្វើពាណិជ្ជកម្មជាមួយគ្នា ដូច្នេះ សកលភាវូបនីយកម្មមានអត្ថន័យខាងសេដ្ឋកិច្ច។ ដូចនេះហើយ ប្រហែលអាចនឹងមានសកម្មភាពមួយចំនួនប្រឆាំងនឹងការធ្វើសកលភាវូបនីយកម្មក្នុងទ្រង់ទ្រាយតូច ក៏ប៉ុន្តែ នឹងមិនមានការបំផុសចលនាធំៗដែលផ្ទុយនឹងនិន្នាការនៃសកលភាវូបនីយកម្មនោះទេ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ