ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក Liu Wei សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន៖ កម្មវិធីឆ្លាតវៃបានដើរតួនាទីជំរុញយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងក្នុងសហគមន៍

2020-05-22 17:30:03

លោក Liu Wei សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានថ្លែងនៅក្រុងប៉េកាំងកាលពីថ្ងៃទី ២១ ខែឧសភា ថា សមត្ថភាពហេដ្ឋារចនាសម្ព័ន្ធថ្មីដែលមានភាពវៃឆ្លាតសិប្បនិម្មិត គមនាគមន៍ផ្លូវដែក និងសេវា 5G ជាតំណាង អាចជួយជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចចិន ជាពិសេសអាចពន្លឿនការអភិវឌ្ឍក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។

ក្រុមហ៊ុនរបស់លោកបំពេញការងារខាងស្រាវជ្រាវភាពវៃឆ្លាតសិប្បនិម្មិត ។ លោកបានប្រាប់ថា កន្លងមកនេះពេលធ្វើការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ក្នុងសហគមន៍នៃទីក្រុងក្វាំងចូវមួយដែលមានមនុស្ស 7 ម៉ឺននាក់ អ្នកស្ម័គ្រចិត្តត្រឹមតែ ៧ នាក់បានបំពេញការងារបង្ការជំងឺឆ្លងយ៉ាងល្អប្រសើរ ដោយបានពឹងផ្អែកលើមធ្យោបាយបច្ចេកវិទ្យា។

លោកបានសម្គាល់ថា តាមរយៈការបន្តលើកកម្ពស់កម្រិតហេដ្ឋារចនាសម្ព័ន្ធថ្មីនិងបច្ចេកទេសថ្មី សេដ្ឋកិច្ចចិននឹងកាន់តែមានភាពធន់និងភាពរស់រវើក៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ