ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

បទវិភាគ៖ ប្រទេសចិនមានសមត្ថភាពសម្រេចភារកិច្ចលុបបំបាត់ភាពក្រីក្រដោយគ្រប់ជ្រុងជ្រោយតាមពេលកំណត់

2020-05-21 17:52:22

មហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលប្រារព្ធធ្វើប្រចាំឆ្នាំ ជាឱកាសសម្រាប់ពិភពលោកសង្កេតមើលប្រទេសចិន។ ក្រោមសភាពជំងឺកូវីដ-19កំពុងរីករាលដាលខ្លាំងនាពេលបច្ចុប្បន្ន តើប្រទេសចិននឹងចាត់វិធានការអ្វីខ្លះដើម្បីធានាជាក់លាក់នូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ខ្លួនឱ្យសម្រាប់តាមផែនការ ? នេះគឺជារបៀបវារៈពិភាក្សាសំខាន់មួយនៃមហាសន្និបាតលើកនេះ។

បក្សកុម្មុយនិស្តចិន ដែលកាន់អំណាចតែងតែចាត់ទុកប្រជាជនជាអាទិភាព បានចាត់ទុកការងារលុបបំបាត់ភាពក្រីក្រជាភារកិច្ចសំខាន់នៃអភិបាលកិច្ចប្រទេសជាតិ។ ក្រោមការវាយប្រហារពីជំងឺឆ្លង ការធានាឱ្យជនក្រីក្របន្តមានការងារធ្វើ គឺជាកិច្ចការចម្បងនៃរដ្ឋាភិបាលចិន។ បច្ចុប្បន្ន ជនក្រីក្រត្រូវបានកាត់បន្ថយពីចំនួន 9899 ម៉ឺននាក់កាលពីចុងឆ្នាំ 2012 មកនៅត្រឹម 551 ម៉ឺននាក់នាចុងឆ្នាំ 2019 ចំណែកឯអត្រាក្រីក្របានធ្លាក់ចុះពី 10.2% មកនៅត្រឹម 0.6% ប៉ុណ្ណោះ។

ទិន្នន័យធនាគារពិភពលោកបានបង្ហាញឱ្យឃើញថា ការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនត្រូវជាជាង 70% នៃលទ្ធផលកាត់បន្ថយភាពក្រីក្រទូទាំងពិភពលោក។ ចំពោះការនេះ លោក Adhere Cavince អ្នកជំនាញបញ្ហាអន្តរជាតិនៃប្រទេសកេនយ៉ាបានវាយតម្លៃថា សមទ្ធិផលកាត់បន្ថយភាពក្រីក្ររបស់ចិន «ជាទង្វើដ៏អស្ចារ្យមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ»។ ខណៈលោក Kerry Brown ប្រធានស្រាវជ្រាវចិននៃវិទ្យាស្ថាន Kings College London(KCL) របស់អង់គ្លេសបានសម្គាល់ថា ប្រទេសចិននឹងរួមជាមួយសកលលោក ដើម្បីបង្កើតសង្គមប្រកបដោយពីចីរភាព យុត្តិធម៌ បរិយាប័ន្ន ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ។

ដំណើរអភិវឌ្ឍន៍របស់ប្រទេសចិននឹងមិនកែប្រែទេសូម្បីបានរងការប៉ះពាល់រយៈពេលខ្លីពីជំងឺឆ្លងក៏ដោយ។ ក្នុងអំឡុងពេលមហាសន្និបាតនៃសភាទាំងពីររបស់ចិនប្រចាំឆ្នាំ2020នេះ តំណាងប្រជាជននិងសមាជិកទាំងអស់នឹងបន្តពិភាក្សាពីនយោបាយជាតិសំខាន់ៗដូចឆ្នាំមុនៗ ដោយចាត់ទុក«ការចេញផុតពីភាពក្រីក្រ»ជាទីចាប់ផ្តើមថ្មី ជំរុញឱ្យបងប្អូនជនរួមជាតិចិនទាំងឡាយបន្តរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីតស៊ូឈានទៅមុខ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ