ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

WHO៖ ថ្ងៃទី២០ ខែឧសភា អ្នកឆ្លងជំងឺកូវីដ-19ទូទាំងពិភពលោកបានកើនដល់ 47 សែនករណី

2020-05-21 15:05:52

អង្គការសុខភាពពិភពលោកបានប្រកាសនៅថ្ងៃទី ២០ ខែឧសភាថា អ្នកឆ្លងជំងឺកូវីដ-19 ទូទាំងពិភពលោកបានកើនដល់ 4789205 ករណី ខណៈអ្នកស្លាប់សរុប 318789 ករណី។បច្ចុប្បន្នវ៉ាក់សាំងលើសពី 120 ប្រភេទកំពុងស្ថិតក្នុងការសិក្សាស្រាវជ្រាវ។

ថ្ងៃទី ២០ ខែឧសភា អ្នកឆ្លងជំងឺកូវីដ-19ក្នុងសហរដ្ឋអាមេរិកបានឡើងដល់ 1549052 ករណី ចំណែកអ្នកស្លាប់បានកើនដល់ 93214 ករណី។ ករណីឆ្លងក្នុងទ្វីបអាហ្វ្រីកសរុប 92348 ករណី ។ ប្រទេសអាហ្វ្រិកជាច្រើនបានកែសម្រួលវិធានការបង្ការនិងគ្រប់គ្រង ខណៈ ប្រទេសចិនបន្តជួយអាហ្វ្រីកប្រយុទ្ធប្រឆាំងនឹងការរីករាលដាល់នៃជំងឺឆ្លង។

ថ្ងៃទី ២០ ខែឧសភា ក្នុងប្រទេសចិនបានរកឃើញអ្នកឆ្លងថ្មី 2 ករណី ចំណែកអ្នកឆ្លងគ្មានរោគសញ្ញា 31 ករណី៕ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ