ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ចិននិងអាស៊ានបើកធ្វើសិក្ខាសាលាតាមអនឡាញស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធនឹងជំងឺឆ្លង

2020-05-21 14:40:28

កាលពីថ្ងៃទី ២០ ខែឧសភា សិក្ខសាលាស្តីពីការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងចិន-អាស៊ានបានបើកធ្វើតាមអនឡាញ។

លោក Xv Ningning ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចចិន-អាស៊ានបានបញ្ជាក់ថា ស្របនឹងការបង្កើនការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-19 ប្រទេសចិននិងបណ្តាប្រទេសអាស៊ានគួរផ្តោតសំខាន់លើការផ្លាស់ប្តូរពាណិជ្ជកម្មឡើងវិញជាបណ្តើៗ ពន្លឿនការស្តារឡើងវិញនៃការសាងសង់គម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឆ្នាំ ២០២០ នេះជាឆ្នាំសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-អាស៊ាន គឺជាឱកាសល្អសម្រាប់ទ្វេភាគីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធដូចជា ការផ្តល់សេវាកម្មវេជ្ជសាស្ត្រពីចម្ងាយ និងធុរកិច្ចអេឡិចត្រូនិកជាដើម។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៩ ខែឧសភា បណ្តាប្រទេសអាស៊ានបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-19សរុបជាង 6 ម៉ឺន 9 ពាន់ករណី។ កន្លងមកនេះ អ្នកជំនាញវេជ្ជសាស្ត្រចិនបានជួបប្រជុំពិភាក្សាតាមអនឡាញជាញឹកញាប់ជាមួយបុគ្គលិកវេជ្ជសាស្ត្រនៃប្រទេសអាស៊ានទាំង ១០ ដើម្បីណែនាំពីបទពិសោធន៍ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ក្នុងគោលបំណងជួយបណ្តាប្រទេសអាស៊ានឱ្យបង្ការការរីករាលដាលនៃជំងឺកូវីដ-19 និងកាត់បន្ថយអត្រាស្លាប់៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ