ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

បណ្តាញផ្កាយរណបណែនាំផ្លូវBeidouរបស់ប្រទេសចិនជិតនឹងកសាងរួច រាល់ទាំងស្រុង ដែលនឹងផ្តល់សេវា ៧ ប្រភេទធំៗជូនពិភពលោក

2020-05-20 16:05:28

«សៀវភៅសស្តីពីការអភិវឌ្ឍឧស្សាហកម្មសេវាណែនាំផ្លូវនិងទីតាំងនៃផ្កាយរណបចិន 2020 » បានចេញផ្សាយកាលពីថ្ងៃទី ១៨ ខែឧសភា។

សៀវភៅសនេះបានបង្ហាញឱ្យឃើញថា បណ្តាញផ្កាយរណបBeidou របស់ចិននឹងកសាងរួចរាល់ទាំងស្រុងនៅខែមិថុនាខាងមុខនេះ ដែលនឹងផ្តល់សេវាកម្ម ៧ ប្រភេទធំៗកាន់តែល្អ ដូចជាសេវាកំណត់ទីតាំង សេវារុករកខាងសង្គ្រោះបន្ទាន់ និងណែនាំទិសជាដើម ជូនដល់អតិថិជនលើពិភពលោក ។

កាលពីឆ្នាំ ២០១៩ តម្លៃផលិតកម្មសរុបនៃឧស្សាហកម្មផ្កាយរណបណែនាំផ្លូវរបស់ចិនជាង 345000 លានយាន់ប្រាក់ចិន ។ នៅពេលអនាគត វិស័យធុរកិច្ចអេឡិចត្រូនិក សម្ភារៈឆ្លាតវៃដែលពាក់លើខ្លួនបាន ការវិស្មកម្មសំណង់ជាដើម នឹងប្រើសេវា5Gកាន់តែញឹកញាប់ ហើយបណ្តាញណែនាំផ្លូវ Beidou អាចដើរតួនាទីកាន់តែធំទូលាយក្នុងកិច្ចការទាំងនេះដើម្បីផ្តល់ភាពកាន់តែងាយស្រួល៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ