ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក Xi Jinping ៖បន្តខិតខំតស៊ូ ដើម្បីឱ្យជីវភាពរបស់យើងកាន់តែប្រសើរឡើង

2020-05-20 15:33:10

នៅខែឧសភានេះ ជនជាតិ Maonan ដែលជាជនជាតិភាគតិចរបស់ចិន ដែលមានចំនួនមនុស្សត្រឹមតែ 11 ម៉ឺននាក់ បានសម្រេចនូវការចេញផុតពីភាពក្រីក្របំផុតទាំងស្រុង។ ហើយពេលថ្មីៗនេះ ប្រជាជនជនជាតិ Maonan បានសរសេរសំបុត្រថ្លែងអំណរគុណមួយផ្ញើជូនលោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដើម្បីរៀបរាប់នូវទឹកចិត្តសោមនស្សរីករាយរបស់ខ្លួនបន្ទាប់ពីបានចេញផុតពីភាពក្រីក្រ។

ជាការឆ្លើយតប លោក ស៊ី ជីនភីង បានថ្លែងថា ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដោយបានដឹងថាឥឡូវនេះបងប្អូនមានជីវភាពរស់នៅល្អប្រសើរជាងមុន។ ក្នុងការសម្រេចនូវការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្អួរដោយគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន យើងមិនបោះបង់ចោលជនជាតិណាមួយនោះទេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជនជាតិភាគតិចជាច្រើនរបស់យើង បានចេញផុតពីភាពក្រីក្រទាំងស្រុងជាបន្តបន្ទាប់ នេះជាលទ្ធផលសំខាន់នៃការងារជួយលុបបំបាត់ភាពក្រីក្រនៃរដ្ឋាភិបាល។ សង្ឃឹមថាបងប្អូនជនរួមជាតិចាត់ទុកការចេញផុតពីភាពក្រីក្រ ជាទីចាប់ផ្តើមថ្មីនៃជីវិតដ៏ល្អបវរ បន្តខិតខំតស៊ូ ដើម្បីធ្វើឱ្យជីវភាពរបស់យើងទាំងអស់គ្នា កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ផងដែរថា៖ រដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវខិតខំពុះពារក្តីលំបាកដែលបណ្តាលមកពីជំងឺកូវីដ-19 ដើម្បីដណ្តើមបានជ័យជំនះទាំងស្រុងក្នុងភារកិច្ចលុបបំបាត់ភាពក្រីក្ររបស់ប្រទេសជាតិ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ