ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

CGTN៖ ប្រឈមនឹងការសង្គ្រោះអាយុជីវិតមនុស្សជាបន្ទាន់ លោកត្រាំបែរជាគិតតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ជាជាងការគោរពតាមវិទ្យាសាស្ត្រ

2020-05-19 16:27:44

លោកបណ្ឌិត Anthony Fauci អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់អាមេរិកក៏បានច្រានចោលសម្តីរបស់លោក ត្រាំ ច្រើនលើកច្រើនសាផងដែរ។ ពេលទទួលបទសម្ភាសន៍ លោក Fauci បានថ្លែងថា បើសិនជាអាមេរិកអាចចាត់វិធានការបង្ការនៅមុនជាងនេះ នោះអាចសង្គ្រោះអាយុជីវិតមនុស្សកាន់តែច្រើន។ លោក ត្រាំ មិនពេញចិត្តយ៉ាងខ្លាំងចំពោះការនេះ បន្ទាប់មកបានចែករំលែកសារលើបណ្តាញ Twitter អំពាវនាវឱ្យបណ្តេញលោក Fauci ចេញពីការងារ។

នយោបាយនិងវិទ្យាសាស្ត្រមិនដែលគួរជារឿងបដិបក្ខគ្នាទេ។ ពេលប្រឈមនឹងវិបត្តិ អ្នកវិទ្យាសាស្ត្រចូលរួមស្វែងរកភស្តុតាងនិងលទ្ធភាពពាក់ព័ន្ធនានា ដើម្បីផ្តល់ជូនរដ្ឋាភិបាលធ្វើការសម្រេចចុងក្រោយ។ ឥស្សរជននយោបាយមិនអាចមិនអើពើពីសំណើរបស់អ្នកជំនាញ ហើយបដិសេធទទួលខុសត្រូវចំពោះផលវិបាកដែលខ្លួនបានសាងឡើងនោះទេ។ ហេតុអ្វីអាមេរិកអសមត្ថភាពក្នុងការទប់ទល់នឹងជំងឺកូវីដ-19 ? ប្រហែលគឺដោយសារប្រពៃណីតាំងពីយូរយារមកហើយរបស់សហរដ្ឋអាមេរិក ដែលពលីវិទ្យាសាស្ត្រដើម្បីតែផលប្រយោជន៍នយោបាយ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ