ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

CGTN៖ ប្រឈមនឹងការសង្គ្រោះអាយុជីវិតមនុស្សជាបន្ទាន់ លោកត្រាំបែរជាគិតតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ជាជាងការគោរពតាមវិទ្យាសាស្ត្រ

2020-05-19 16:27:44

សកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំ 2016 របស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យគេចាប់អារម្មយ៉ាងខ្លាំង មូលហេតុមួយចំនួនគឺ លោកបានមាក់ងាយវិទ្យាសាស្ត្រជាសាធារណៈ លោកសង្ស័យនឹងការប្រើថ្នាំវ៉ាក់សាំង បានអះអាងថាការបម្រែបម្រួលនៃអាកាសធាតុជា«កលល្បិច»ផលិតដោយប្រទេសចិន។

មនុស្សជាច្រើនបានសម្គាល់ថា បន្ទាប់ពីឡើងកាន់មុខតំណែង លោកនឹងមិនគិតតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន បន្តមាក់ងាយមតិយោបល់និងបទពិសោធន៍វិទ្យាសាស្ត្ររបស់អ្នកជំនាញការនោះទេ។ ក៏ប៉ុន្តែ វិបត្តិជំងឺកូវីដ-19 នាពេលបច្ចុប្បន្នបានបង្ហាញថា ពួកគេបានគិតខុសហើយ។

ពេលកន្លងទៅនេះ រដ្ឋាភិបាលលោក ត្រាំ បានដកលោក Rick Bright អ្នកជំនាញកំពូលផ្នែកវីរុសនៃអាមេរិកចេញពីមុខតំណែង ។ ប្រការនេះបានធ្វើឱ្យមជ្ឈដ្ឋានវិទ្យាសាស្ត្រទាំងអស់ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដោយសារលោក Rick Bright កំពុងមមាញឹកនឹងការដឹកនាំក្រុមការងារស្រាវជ្រាវផលិតវ៉ាក់សាំងជំងឺកូវីដ-19 ដោយសារលោកបានបដិសេធជួយផ្សព្វផ្សាយវិធីសាស្ត្រនិងថ្នាំព្យាបាលជំងឺកូវីដ-19 ដែលលោកត្រាំសម្គាល់ថាអាចផ្លាស់ប្តូរទាំងស្រុងនូវស្ថានការណ៍ប្រយុទ្ធជំងឺឆ្លងនាពេលបច្ចុប្បន្នបាន។

នេះមិនមែនជាលើកទីមួយទេ សម្រាប់លោកត្រាំបង្ហាញជាសាធារណៈ នូវអាកប្បកិរិយាមិនយកចិត្តទុកដាក់លើវិទ្យាសាស្ត្រ។ មុននេះ សូម្បីតែអង្គការសុខភាពពិភពលោកបានប្រកាសថាជំងឺកូវីដ-19 បានក្លាយជា«ភាពអាសន្នផ្នែកសុខាភិបាលសាធារណៈដែលអន្តរជាតិត្រូវផ្តោតការយកចិត្តទុកដាក់»ក្តី ក៏លោក ត្រាំ នៅតែអះអាងថាវីរុសនេះគ្មានឥទ្ធិពលអ្វីទេ រហូតដល់បានញ៉ាំងឱ្យសហរដ្ឋអាមេរិកខកខានឱកាសគន្លឹះនៃការបង្ការជំងឺឆ្លង។

លោកស្រី Nancy Messonnierប្រធានមជ្ឈមណ្ឌលជំងឺផ្លូវដង្ហើមជាតិអាមេរិកបានព្រមានជាសាធារណៈកាលពីខែកុម្ភៈ ឆ្នាំ2020 ដោយបានកំណត់ថា ជំងឺកូវីដ-19នឹងផ្ទុះរីករាលដាលជាទូទៅក្នុងប្រទេសអាមេរិក។ ក៏ប៉ុន្តែ លោក ត្រាំ បានគំរាមកំហែងថានឹងបណ្តេញលោកស្រី Messonnier ក្រោមហេតុផល «ផ្សារមូលបត្របានធ្លាក់ចុះខ្លាំង» ដោយសារពាក្យសម្តីរបស់លោកស្រីបានបង្កើតភាពភ័យខ្លាច«ដ៏មិនចាំបាច់» ដល់ប្រជាជនអាមេរិក។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ