ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៣នឹងបើកធ្វើនៅសៀងហៃពីថ្ងៃទី 5-10 ខែវិច្ឆិកា

2020-05-19 15:46:18

ក្រសួងពាណិជ្ជកម្មចិនបានប្រាប់ឱ្យដឹងកាលពីថ្ងៃទី ១៨ ខែឧសភាថា ពិព័រណ៍នាំចូលចិនអន្តរជាតិហៅកាត់ CIIE លើកទី បី នឹងប្រារព្ធធ្វើនៅទីក្រុងសៀងហៃ ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា។ បច្ចុប្បន្ន ទំហំតាំងពិព័រណ៍ដែលសហគ្រាសឈានមុខលំដាប់អន្តរជាតិមួយចំនួនបានចុះកិច្ចសន្យាជាមួយគណៈកម្មការរៀបចំពិព័រណ៍លើសពី 5000 ម៉ែត្រការ៉េ ដែលទំហំនេះធំជាងឆ្នាំទៅ។

ក្រោមសភាពការណ៍ដែលសេដ្ឋកិច្ចនិងពាណិជ្ជកម្មពិភពលោកកំពុងរងការវាយប្រហារពីជំងឺកូវីដ-19 គណៈកម្មការរៀបចំពិព័រណ៍ CIIE បានត្រៀមរួចរាល់ហើយ នូវគម្រោងបង្ការនិងគ្រប់គ្រងជំងឺឆ្លង។ ហើយពិព័រណ៍ CIIE លើកទី ៣ បានបន្ថែមកន្លែងតាំងបង្ហាញពិសេស ផ្នែកបង្ការជំងឺឆ្លងនិងសុខាភិបាលសាធារណៈ ផ្នែកសំចៃថាមពល និងការពារបរិស្ថានជាដើម៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ