ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ចិនពន្លឿនការអភិវឌ្ឍរចនាសម្ព័ន្ធថ្មីនៃតំបន់ភាគខាងលិចក្នុងប្រទេស ដើម្បីជំរុញឱ្យតំបន់ភាគខាងលិចវិវឌ្ឍរីកចម្រើនដោយគុណភាពខ្ពស់

2020-05-18 15:45:24

ពេលកន្លងទៅថ្មីៗនេះ មជ្ឈិមបក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបោះពុម្ពផ្សាយនូវ « មតិណែនាំស្តីពីការបង្កើតរចនាសម្ព័ន្ធថ្មីនៃការអភិវឌ្ឍតំបន់ភាគខាងលិចក្នុងយុគសម័យថ្មី » ដែលបានកំណត់ច្បាស់នូវគោលដៅអភិវឌ្ឍន៍នៃតំបន់ភាគខាងលិចចិនឱ្យសម្រេចបាននូវប្រជាជនមានជីវភាពធូរធារបង្គួរក្នុងឆ្នាំ 2020 និងឈានដល់កម្រិតអភិវឌ្ឍន៍ដូចគ្នានឹងតំបន់ភាគខាងកើតក្នុងឆ្នាំ 2035។

«មតិណែនាំ» បានតម្រូវឱ្យបង្កើនកម្លាំងលើការចាត់វិធានការដែលអាចជំរុញឱ្យតំបន់ភាគខាងលិចទទួលបាននូវភាពសមស្របទាំងការអភិវឌ្ឍសេដ្ឋកិច្ច ចំនួនប្រជាជន ធនធាន និងបរិស្ថាន ដើម្បីសម្រេចការអភិវឌ្ឍដោយគុណភាពកាន់តែខ្ពស់ ប្រសិទ្ធភាពកាន់តែខ្ពស់ កាន់តែយុត្តិធម៌ និងកាន់តែប្រកបដោយចីរភាព។ ដើម្បីធានាថា ដល់ឆ្នាំ 2020 តំបន់ភាគខាងលិចអាចដើរទន្ទឹមជាមួយតំបន់នានានៅទូទាំងប្រទេស កសាងនូវសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ , ដល់ឆ្នាំ 2035 តំបន់ភាគខាងលិចសម្រេចជាមូលដ្ឋាននូវការធ្វើទំនើបភាវូបនីយកម្មសង្គមនិយម ការអភិវឌ្ឍបែបបំពេញបន្ថែមរវាងតំបន់ខុសគ្នា ការបើកទូលាយនិងវិវឌ្ឍរីកចម្រើនទាំងខាងកើតនិងខាងលិច ក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ព្រំដែនសុទ្ធតែមានភាពរុងរឿង សន្តិភាព ស្ថិរភាព ការរួមរស់នៅដោយស៊ីសង្វាក់គ្នារវាងមនុស្សនិងធម្មជាតិ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ