ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក ស៊ី ជីនភីង អញ្ជើញចុះត្រួតពិនិត្យតំបន់គំរូកំណែទម្រង់ចម្រុះខេត្ត Shanxi

2020-05-13 18:50:06

ខេត្ត Shanxi ជាតំបន់ពិសោធន៍ថ្នាក់ជាតិទីមួយនៃកំណែទម្រង់ចម្រុះនៃការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍សេដ្ឋកិច្ចធនធានរបស់ប្រទេសចិន ដែលធ្វើឡើងគ្របដណ្តប់ខេត្តទាំងមូល គ្រប់ជ្រុងជ្រោយ និងជាប្រព័ន្ធ។ កាលពីខែ កុម្ភៈ ឆ្នាំ 2017 ខេត្តនេះបានប្រមូលផ្តុំសួនស្រាវជ្រាវនិងឧស្សាហកម្មសំខាន់ៗចំនួន ៨ ដើម្បីបង្កើតជាតំបន់គំរូកំណែទម្រង់ចម្រុះខេត្ត Shanxi ដែលមានទំហំសរុបប្រហែល 600 គីឡូម៉ែត្រការេ។ ផលិតផលក្នុងស្រុកសរុបនៃខេត្ត Shanxi ប្រចាំឆ្នាំ 2019 គឺ 52480 លានយាន់ប្រាក់ចិន។ កាលពីខែ ឧសភា ឆ្នាំ 2019 តំបន់គំរូនេះបានបង្កើតទីតាំងពិព័រណ៍ដែលមានទំហំ 230 ម៉ែត្រការេ ដើម្បីបង្ហាញនូវសមិទ្ធផលកំណែទម្រង់និងលទ្ធផលច្នៃប្រឌិតថ្មីនៃខេត្តនេះ៕

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ