ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក ស៊ី ជីនភីង ពិភាក្សាតាមទូរស័ព្ទជាមួយលោកភូទីន

2020-05-09 14:10:49

កាលពីយប់ថ្ងៃទី ៨ ខែឧសភា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានពិភាក្សាតាមទូរស័ព្ទជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ី។

លោក ស៊ី ជីនភីង បានតំណាងឱ្យរដ្ឋាភិបាលចិននិងប្រជាជនចិន ចូលរួមអបអរសាទរជាមួយលោក ភូទីននិងប្រជាជនរុស្ស៊ី ក្នុងឱកាសគំរប់ខួបទី ៧៥ នៃទិវាជ័យជំនះសង្គ្រាមការពារជាតិសូវៀត ថ្ងៃទី ៩ ខែឧសភា។

លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈរួមជាមួយរុស្ស៊ី គាំពារយ៉ាងម៉ឺងម៉ាត់នូវសមទ្ធិផលជោគជ័យនៃសង្គ្រមលោកលើកទីពីរនិងយុត្តិធម៌អន្តរជាតិ។ សហគមន៍អន្តរជាតិគួរអនុវត្តស្មារតីនៃសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក ប្រព្រឹត្តិយ៉ាងសកម្មនូវទស្សនៈគំនិតស្តីពីសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ចាប់ដៃគ្នាដើម្បីយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19។

ជាការឆ្លើយតប លោក ភូទីន បានថ្លែងថា រុស្ស៊ីមានឆន្ទៈបន្តបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន ដើម្បីរួមគ្នាបង្ហាញនូវសេចក្តីសម្រេចចិត្តក្នុងការរក្សាគាំពារសន្តិសុខពិភពលោក។ ប្រទេសរុស្ស៊ីមានឆន្ទៈរៀនសូត្របទពិសោធន៍បង្ការជំងឺឆ្លងពីចិន ប្រឆាំងការដែលកម្លាំងខ្លះយកជំងឺឆ្លងធ្វើជាលេសដើម្បីរិះគន់លើចិន រុស្ស៊ីនឹងឈរជាមួយចិនយ៉ាងម៉ឺងម៉ាត់៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ